អ្នក​ជំនាញ​ម៉ូដ​ជាង​២០​ឆ្នាំ និយាយ​ពី​ចន្លោះ​ប្រ​ហោង​​វិស័យ​ម៉ូដ​នៅ​កម្ពុជា

អ្នក​ស្រី Supei Liu មាន​ប​ទ​ពិសោធន៍​ផ្នែក​រចនា​ម៉ូដ​ជាង​២០​ឆ្នាំ បាន​សម្លឹង​ឃើញ​វិស័យ​រចនា​ម៉ូដ​នៅ​កម្ពុជា​ថា​ មាន​ភាព​រីកចម្រើន​ជាង​មុន តែ​នៅ​មាន​ចំណុច​ចន្លោះ​ប្រហោង​លើ​ផ្នែក​បច្ចេកទេស។​

 

​​តាម​រយៈ​បទពិសោធន៍​នៅ​កម្ពុជា​ អ្នក​ស្រី​យល់ឃើញ​ថា​កម្ពុជា​មាន​លក្ខណៈ​បែប​សិល្បៈ។ ចំណែក​យុវវ័យ​សម័យ​ថ្មី​មាន​ទេព​កោសល្យ​និង​ភាព​ច្នៃប្រឌិត។ “តែ​អ្វី​ដែល​ខ្ញុំ​ចង់​ផ្ដោត​សំខាន់​នោះ​គឺ​ពួក​គាត់​ភាគ​ច្រើន​នៅ​មាន​ចន្លោះ​ប្រហោង​លើ​ផ្នែក​បច្ចេកទេស​។ ពួកគាត់​ត្រូវ​ពង្រឹង​បន្ថែម​ ដោយ​​​យក​ទេព​កោសល្យ​និង​ចំណេះដឹង​បង្កើត​ទៅ​ជា​បច្ចេកទេស”។ Supei Liu បញ្ជាក់។

 

អ្នក​ជំនាញ​ម៉ូដ​ជាង​២០​ឆ្នាំ និយាយ​ពី​ចន្លោះ​ប្រ​ហោង​​វិស័យ​ម៉ូដ​នៅ​កម្ពុជា

 

អ្នក​ស្រី​បាន​ប្រាប់​ថា​ ត្រូវ​បង្កើត​​ម៉ូដ​ជា​លក្ខណៈ​ឯក ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ច្នៃ​ម៉ូដ​បែក​គំនិត​ថ្មី​បន្ត​ទៀត។ ភាព​ជោគជ័យ​ក្លាយ​ជា​អ្នក​ជំនាញ​រចនា​ម៉ូដ គឺ​មាន​ឆន្ទៈ​ពិត​ប្រាកដ និង​ការ​ប្ដេជ្ញា​ចិត្ត ព្រម​ទាំង​ជម្នះ​ឧបសគ្គ​ដែល​មាន។​​​

 

សម្រាប់​ទស្សនៈ​អ្នក​ច្នៃ​ម៉ូដ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​​ Penn State និង​ វិទ្យាស្ថាន​បច្ចេកទេស​ម៉ូដ​ពី​បរទេស​រូប​នេះ​ គិត​ថា​​ ៥ឆ្នាំ​ទៅ​មុខ​ ជឿ​ជាក់​ថា​កម្ពុជា​អាច​ប្រកួត​ប្រជែង​ជាមួយ​អន្តរជាតិ​បាន ហើយ​នេះ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​ឃើញ។

 
​​​​​សហ​ស្ថាបនិក​នៃ​អង្គការ Nomi Network រូប​នេះ បន្ត​ថា ចំពោះ​ការ​ច្នៃ​ម៉ូដ​ មិន​មែន​ធ្វើ​ឡើង​តាម​អ្វី​ដែល​អ្នក​រចនា​ម៉ូដ​ចូលចិត្ត​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​មើល​ថា​តើ​អតិជន​ចូល​ចិត្ត​បែប​ណា ហើយ​សំខាន់​មួយ​ទៀត គឺ​អ្វី​ដែល​ធ្វើ​ឲ្យ​អតិថិជន​ស្លៀក​ហើយ​មើល​ទៅ​ស្អាត៕

 

សូមអាន៖   របៀប​ច្នៃ​ម៉ូដ​ពី​អាវ​ចាស់​ឲ្យ​ទៅ​ជា​ម៉ូដ​ថ្មី​ ដែល​យុវវ័យ​កំពុង​ពេញ​និយម​

 

អត្ថបទ៖ លឹម សុ​នា