ធ្វើ​ពុត​ជា​ពិការ​ដៃ​ដើរ​សុំទាន​គេ ត្រូវ​គេ​​​ចាប់​បក​អាក្រាត​​យ៉ាង​អាម៉ាស

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ខែ​កក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ បុរស​ពិការ​ដៃ​ទាំង​គូ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​លត់​ជង្គង់​នៅ​លើ​ដី​សុំទាន​គេ នៅ​ខាង​ក្រៅ​ផ្សារ​មួយ​កន្លែង ក្នុង​ទីក្រុង Yiwu ខេត្ត Zhejiang ប្រទេស​ចិន។ អ្នក​សុំទាន​ម្នាក់​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង រហូត​ដល់​សន្តិសុខ​ម្នាក់​សម្រេច​ចិត្ត​ស៊ើប​រក​ការ​ពិត ដោយ​ចាប់​ដោះ​អាវ​អ្នក​សុំទាន​នោះ​ចេញ​តែម្ដង។ ជាក់ស្ដែង អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ អ្នក​សុំទាន​រូប​នោះ​មិនមែន​ជា​ជន​ពិការ​ឡើយ ពោល​គឺ​គាត់​មាន​ដៃ​ទាំង​គូ​យ៉ាង​ពេញ​លេញ​តែម្ដង។

 

ធ្វើ​ពុត​ជា​ពិការ​ដៃ​ដើរ​សុំទាន​គេ ត្រូវ​គេ​​​ចាប់​បក​អាក្រាត​​យ៉ាង​អាម៉ាស

 

ធ្វើ​ពុត​ជា​ពិការ​ដៃ​ដើរ​សុំទាន​គេ ត្រូវ​គេ​​​ចាប់​បក​អាក្រាត​​យ៉ាង​អាម៉ាស

 

ធ្វើ​ពុត​ជា​ពិការ​ដៃ​ដើរ​សុំទាន​គេ ត្រូវ​គេ​​​ចាប់​បក​អាក្រាត​​យ៉ាង​អាម៉ាស

 

ធ្វើ​ពុត​ជា​ពិការ​ដៃ​ដើរ​សុំទាន​គេ ត្រូវ​គេ​​​ចាប់​បក​អាក្រាត​​យ៉ាង​អាម៉ាស

 

ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន​មិន​ពេញ​ចិត្ត និង​ធ្វើ​ការ​បញ្ចេញមតិ​រិះគន់ ទៅ​លើ​អ្នក​សុំទាន​រូប​នោះ​ថា៖

 

«ខ្ញុំ​គិត​ថា​ការ​អាណិត​អាសូរ​របស់​ខ្ញុំ​សម្រាប់​មនុស្ស​ទាំង​នេះ ត្រូវ​បាន​រលាយ​បាត់​បន្តិច​ម្ដងៗ​ហើយ»
«កាត់​ដៃ​របស់​គាត់​ចោល​ទៅ ដូច្នេះ​គាត់​អាច​សុំទាន​គេ​បាន​ហើយ»

 

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ ក៏​មាន​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​កើតឡើង​ម្ដង​រួច​មក​ហើយ ដោយ​បុរស​ជា​អ្នក​សុំទាន​ម្នាក់​បាន​ធ្វើ​ពុត​ជា​ពិការ​ជើង តែ​ក្រោយមក​ត្រូវ​អ្នក​ដំណើរ​ចាប់​ស្រាត​ខោ​ចេញ​ទាំង​កម្រោល ក៏​ឃើញ​ជើង​របស់​បុរស​នោះ នៅ​ទាំង​គូ​តែម្ដង៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ shanghaiist