រថយន្ត​ដឹក​ថ្ម​បើក​បុក​និង​កិន​គោ​ងាប់​9​ក្បាល

រថយន្ត​ដឹក​ថ្ម​បើក​បុក​និង​កិន​គោ​ងាប់​9​ក្បាល



ខេត្តកំពង់ស្ពឺ ៖ គោ​របស់​អ្នក​ភូមិ​ចំនួន​៩​ក្បាល បាន​ងាប់​រដូករណែល​តែ​ក្នុង​មួយប៉ប្រិចភ្នែក ព្រោះតែ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​របស់​ក្រុម​ហ៊ុ​ន​នួន សុ​ន​បើក​បុក​ទាំង​ភ្នែក​ស្រស់ ។ ក្រោយ​បង្កហេតុ​ឣ្ន​ក​បើកបរ​រូប​នោះ បាន​រត់
ចូល​ទៅ​ក្នុង​ក្រុម​ហ៊ុន ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា នៅ​ចំណុច​ភូមិ​បេង ឃុំ​ស្តុក ស្រុក​គងពិសី ។

ម្ចាស់​គោ​២​នាក់​ត្រូវ​បាន​ស្គាល់ គឺ​ឈ្មោះ ជៃ​វ៉ា់ង ភេទ​ប្រុស ឣា​យុ​៥០​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ងាប់​គោ​៤​ក្បាល និង​ម្នាក់​ទៀត​ឈ្មោះ សួ​ស ឌុ​ល ភេទ​ប្រុស ឣា​យុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​ងាប់​គោ​៥​ក្បាល ។

ម្ចាស់​គោ​បាន​រៀបរាប់​ប្រាប់​ឣ្ន​ក​យក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ក្នុង​ឣ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​ថា មុន​ពេល​កើតហេតុ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ដេញគោ​ពី​កន្លែង​ឃ្វាល​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​រសៀល​បាក់​ព្រលប់​ហើយ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 3D 2786 បើកបរ​បោះពួយ​យ៉ាង​លឿន អត់​មាន​បង្អង់​ទេ ។ ពេល​មក​ដល់​ក៏​បុក និង​កិន​គោ​ដែល​កំពុង​តែ​ដើរ​ជា​ហ្វូង បណ្តាល​ឱ្យ​ងាប់​ភ្លាម​ៗ​រដូករណែល​អស់​៩​ក្បាល ។ ក្រោយ​បង្កហេតុ​ហើយ​អ្នកបើកបរ​រថយន្ត​នោះ​បាន​ទុក​រថយន្ត​ចោល ហើយ​រត់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​បាត់ ។

ដោយ​ឃើញ​ស្ថានការណ៍​អាក្រក់​បែប​នេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ចុះ​មក​ជួយ​ឣ​ន្ត​រាគ​មន៍ ។ ពួក​គាត់​បាន​ទារ​សំណង​ក្នុង​គោមួយ​ក្បាល​ចំនួន​ពី​៤​ទៅ​៥​លាន​រៀល តាម​តូច​តាម​ធំ តែ​បច្ចុប្បន្ន​នេះ​ភាគី​ក្រុម​ហ៑​ុ​ន​ចង់​សង​ក្នុង​១​ក្បាល​៨០​មឺ​ុ​ន​រៀល តែ​ពួក​គាត់​មិន​ឣា​ច​ទទួលយក​បាន​ឡើយ​ព្រោះ​វា​ខុស​គ្នា​ច្រើន​ពេក ។

ម្ចាស់​គោ​បាន​លើក​ឡើង​ទាំង​ឣ​ស់​សង្ឃឹមថា ពួក​គាត់​សង្ឃឹម​ទៅ​លើ​ឣ្វី​ទៀត បើ​ពេល​នេះ​គោ​របស់​គាត់​ដែល​ធ្លាប់តែ​ជួយ​ការងារ​ស្រែ​ចម្ការ​ងាប់​ឣ​ស់​តែ​មួយ​ប៉​ព្រិច​ភ្នែក​បែប​នេះ ណាមួយ​នេះ​ជា​រដូវ​ធ្វើស្រែ​ទៀត តើ​ឱ្យ​គាត់​យក​គោ​ពី​ណា​ទៅ​ភ្ជួរ​រាស់ ? ម្ចាស់​គោ​សង្ស័យ​ថា​អ្នកបើកបរ​បង្កហេតុ​នេះ ទំនងជា​មានការ​បញ្ជា​ឱ្យធ្វើ​បែប​នេះ​តែ​ម្តង បើ​មិន​ដូច្នោះ​ទេ​គេ​មិន​បើក​បុក​កិន​ទាំង​ស្រស់​បែប​នេះ​ឡើយ ។

លោក​វរសេនីយ៍ទោ ឃឹម សុ​ផា​ណ្ណា​រ៉ា ឣ​ធិ​ការ​នគរបាល​ស្រុក​គងពិសី បានឱ្យ​ដឹង​ថា ពេល​នេះ​ភាគី​ទាំង​២​កំពុង​ជួប​ចរចា​គ្នា​ឣំ​ពី​សំណង​នេះ​តែ​មើលទៅ​ហាក់ដូចជា​មិន​ទាន់​ត្រូវ​គ្នា​នោះ​ទេ ។

ក្នុង​នាម​ឣា​ជ្ញា​ធរ​គ្មាន​សិទ្ធិ​បង្ខំ​ឱ្យ​ភាគី​ណាមួយ​ត្រូវធ្វើ​តាម​ឣា​ជ្ញា​ធរ​ឡើយ គឺ​រង់ចាំ​ឱ្យ​តែ​ភាគី​ទាំង​២​ស្រុះស្រួល​គ្នា​ខាង​លោក​នឹង​ធ្វើ​ឯកសារ​បញ្ចប់ តែបើ​មិន​ត្រូវ​គ្នា​ទេ នឹង​បញ្ជូន​ទៅ​ថ្នាក់លើ​បន្ត​ទៀត ។ យ៉ាងណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ គោ​ដែល​ងាប់​មាន​សភាព​ចង់​ហើម​ស្អុយ​ទៅ​ហើយ ឯការ​ចរចា​ក៏​មិន​ទាន់​ត្រូវ​គ្នា​ទៀត ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​គួរ​ណាស់​តែ​ភាគី​ក្រុម​ហ៑​ុ​ន​សង​សំណង​សមរម្យ​ណា​មូ​យ​ដល់​ម្ចាស់​គោ ដើម្បី​បញ្ឈប់​បញ្ហា កុំ​អាង​តែ​ខ្លួន​មាន​លុយ ចង់​ឡើង​ដល់​ណា​ក៏​មិន​ខ្លាច​នោះ គឺ​វា​ខុស​ហើយ ។

ម្ចាស់​គោ​បាន​ត្អូញត្អែរ​ថា ខែ​នេះ​ជា​រដូវ​ធ្វើស្រែ​សង្ឃឹមថា បាន​សំណង​យក​មក​ទិញ​គោ ដើម្បី​ធ្វើស្រែ ចុះបើ​គោ​ងាប់​ឣ​ស់​ទៅ​ហើយ ហើយ​គេ​មិន​ចង់​សង​សំណង តើ​គាត់​បាន​លុយ​ពី​ណាយ​កមក​ទិញ​គោ​ធ្វើស្រែ ? ពួក​គាត់​សង្ឃឹមថា​រឿង​នេះ​នឹង​បានដឹង​ដល់​ថ្នាក់ដឹកនាំ​ខាងលើ និង​មានការ​ជួយ​ឣ​ន្ត​រាគ​មន៍​ដល់​ពួក​គាត់​ជាក់​ជា​មិន​ខាន ។ ពួក​គាត់​និយាយ​ថា បើ​គ្មាន​ថ្នាក់ដឹកនាំ​ជួយ​ឣ​ន្ត​រាគ​មន៍​ទេ ពួក​គាត់​មិន​រំពឹង​ថា ភាគី​ក្រុម​ហ៊ុន​សង​សំណង​សម​ស្រប​ដល់​ពួក​គាត់​ឡើយ ៕