តារា Facebook ត្រូវ​បង​ប្រុស​បង្កើត​ច្របាច់​ក​សម្លាប់​ចោល​ព្រោះ​និយាយ​មិន​ស្ដាប់

តារា​ស្រី​ល្បី​ឈ្មោះ​តាម​បណ្ដាញ​សង្គម Facebook មួយ​រូប​ត្រូវ​បង​ប្រុស​បង្កើត​របស់​ខ្លួន​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បន្ទាប់​ពី​នាង​មិន​ព្រម​ស្ដាប់​សំដី​របស់​គេ។

 

តារា Facebook ត្រូវ​បង​ប្រុស​បង្កើត​ច្របាច់​ក​សម្លាប់​ចោល​ព្រោះ​និយាយ​មិន​ស្ដាប់

 

ថ្មី​ៗ​នេះ ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ត្រូវ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត Punjab ​ប្រទេស ប៉ាគីស្ថាន។ នារី​វ័យ​២៥​ឆ្នាំ​មួយ​រូប​ឈ្មោះ Qandeel Balochដែល​ត្រូវ​បាន​គេ​ស្គាល់​មុខ​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម Facebook នៃ​ប្រទេស​ខាង​លើ​ត្រូវ​បាន​បង​ប្រុស​បង្កើត​របស់​នាង​ច្របាច់​ក​រហូត​ដល់​ស្លាប់​បន្ទាប់​ពី​នាង​មិន​ស្ដាប់​ការ​ហាមប្រាម​របស់​លោក។ Qandeel ត្រូវ​បាន​សម្លាប់​នៅ​ផ្ទះ​របស់​នាង ហើយ​ឪពុក​របស់​ស្រី​ស្អាត​រូប​នេះ​ជា​អ្នក​រាយការណ៍​ទៅ​កាន់​ប៉ូលិស។ នារី​កើត​ឆ្នាំ ១៩៩១ ចាប់​ផ្ដើម​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​នៅ​លើ Facebook បន្ទាប់​ពី​នាង​បង្ហោះ​រូប​ភាព​សិចស៊ី​របស់​ខ្លួន​ក៏​ដូច​ជា​វីដេអូ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​នយោបាយ​របស់​ប្រទេស​ប៉ាគីស្ថាន​ផង​ដែរ៕

 

តារា Facebook ត្រូវ​បង​ប្រុស​បង្កើត​ច្របាច់​ក​សម្លាប់​ចោល​ព្រោះ​និយាយ​មិន​ស្ដាប់

 

តារា Facebook ត្រូវ​បង​ប្រុស​បង្កើត​ច្របាច់​ក​សម្លាប់​ចោល​ព្រោះ​និយាយ​មិន​ស្ដាប់

 

ចុចអាន៖តារា​​លេច​គូទ​លើ​ទូរទស្សន៍​ប្រញាប់​ជួល​គ្រូ​បង្វឹក​ព្រោះ​ឡើង​គីឡូ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
cnn