ឈុត​រឿង​​មួយ នាយ ចឺម ត្រូវ ១ជើង​ចូល​គុម្ព​ចេក

វីដេអូ​ខាង​ក្រោម​នេះ តារា​កំប្លែង នាយ ចឺម ត្រូវ​បាន​​លោក សុវណ្ណគី​រី ធាក់​​១ជើង ដួល​ចូល​គុម្ព​ចេក ដោយ​ក្នុង​ឈុត​នេះ គឺ​ជា​ការ​សម្ដែង​ក្នុង​រឿង”លត់ដែកថែប “​របស់​​​ផលិតកម្ម Eye Love Film​ មាន​​តារា​ក្បាច់​គុន​លោក សុខ ដែន ជា​អ្នក​ដឹក​នាំ​សម្ដែង។

 

ឈុត​រឿង​​មួយ នាយ ចឺម ត្រូវ ១ជើង​ចូល​គុម្ព​ចេក

 

តាម​ការ​ឲ្យ​ដឹង​ពី​​លោក សុខ ដែន ជា​អ្នក​ដឹក​នាំ​សម្ដែង និង​ជា​តួឯក​ផង​នោះ ត្រង់​ប្លង់​ខាង​លើ នាយ ចឺម ជា​មនុស្ស​ចរិត​​អឿ ចូល​ចិត្ត​យក​មុខ​មាត់​ឲ្យ​ស្រី​ឃើញ ដោយ​តួ​ប្រុស​ម្នាក់​ឃើញ ទើស​ភ្នែក​ខ្លាំង​ពេក ​ក៏កើត​ជា​រឿង​វាយ​តប់​គ្នា ហើយ​​ធាក់​​ចូល​គុម្ព​ចេញ​តែ​ម្ដង​ទៅ។

 

រឿង “លត់ដែកថែប ” គឺ​ជា​​​ខ្សែភាពយន្ត​បែប វាយ​តប់ លាយ​ឈុត កំប្លែង និង ស្នេហា ជា​ដើម។ កញ្ញា នីឡា និង លោក សុខ ដែន គឺ​តួឯក ចំណែក​នាយ ចឺម គឺ​ជា​តួរង ។ បច្ចុប្បន្ន​​​ខ្សែភាពយន្ត​ដែល​គ្រោង​ចំណាយ​ដើម​ទុន​នៃ​ការ​ថត​ប្រមាណ ៣ម៉ឺន​ដុល្លារ​ខាង​លើ​នេះ ថត​បាន​ប្រហែល​៦០ទៅ៧០%​ហើយ ការ​ចាក់​បញ្ចាំង អាច​កើត​ឡើង​​ក្នុង​អំឡុង​ចុង​ឆ្នាំ២០១៦​ខាង​មុខ​នេះ៕

 

 

អត្ថបទ៖ ខុត សីហា ​
វីដេអូ៖ ផ្ដល់ឲ្យ