អ្នក​ជំនាញ​ម៉ូដ​ជាង​២០​ឆ្នាំ និយាយ​ពី​ចន្លោះ​ប្រ​ហោង​​វិស័យ​ម៉ូដ​នៅ​កម្ពុជា

អ្នកស្រី Supei Liu មានបទពិសោធន៍ផ្នែករចនាម៉ូដជាង២០ឆ្នាំ បានសម្លឹងឃើញវិស័យរចនាម៉ូដនៅកម្ពុជាថា មានភាពរីកចម្រើនជាងមុន តែនៅមានចំណុចចន្លោះប្រហោងលើផ្នែកបច្ចេកទេស។

តាមរយៈបទពិសោធន៍នៅកម្ពុជា អ្នកស្រីយល់ឃើញថាកម្ពុជាមានលក្ខណៈបែបសិល្បៈ។ ចំណែកយុវវ័យសម័យថ្មីមានទេពកោសល្យនិងភាពច្នៃប្រឌិត។ “តែអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់នោះគឺពួកគាត់ភាគច្រើននៅមានចន្លោះប្រហោងលើផ្នែកបច្ចេកទេស។ ពួកគាត់ត្រូវពង្រឹងបន្ថែម ដោយយកទេពកោសល្យនិងចំណេះដឹងបង្កើតទៅជាបច្ចេកទេស”។ Supei Liu បញ្ជាក់។

អ្នក​ជំនាញ​ម៉ូដ​ជាង​២០​ឆ្នាំ និយាយ​ពី​ចន្លោះ​ប្រ​ហោង​​វិស័យ​ម៉ូដ​នៅ​កម្ពុជា

អ្នកស្រីបានប្រាប់ថា ត្រូវបង្កើតម៉ូដជាលក្ខណៈឯក ហើយវានឹងធ្វើឲ្យអ្នកច្នៃម៉ូដបែកគំនិតថ្មីបន្តទៀត។ ភាពជោគជ័យក្លាយជាអ្នកជំនាញរចនាម៉ូដ គឺមានឆន្ទៈពិតប្រាកដ និងការប្ដេជ្ញាចិត្ត ព្រមទាំងជម្នះឧបសគ្គដែលមាន។

សម្រាប់ទស្សនៈអ្នកច្នៃម៉ូដដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Penn State និង វិទ្យាស្ថានបច្ចេកទេសម៉ូដពីបរទេសរូបនេះ គិតថា ៥ឆ្នាំទៅមុខ ជឿជាក់ថាកម្ពុជាអាចប្រកួតប្រជែងជាមួយអន្តរជាតិបាន ហើយនេះជាអ្វីដែលមនុស្សគ្រប់គ្នាចង់ឃើញ។សហស្ថាបនិកនៃអង្គការ Nomi Network រូបនេះ បន្តថា ចំពោះការច្នៃម៉ូដ មិនមែនធ្វើឡើងតាមអ្វីដែលអ្នករចនាម៉ូដចូលចិត្តនោះឡើយ ប៉ុន្តែត្រូវមើលថាតើអតិជនចូលចិត្តបែបណា ហើយសំខាន់មួយទៀត គឺអ្វីដែលធ្វើឲ្យអតិថិជនស្លៀកហើយមើលទៅស្អាត៕

ប្រភព៖ sabay

  • អ្នក​ជំនាញ​ម៉ូដ​ជាង​២០​ឆ្នាំ និយាយ​ពី​ចន្លោះ​ប្រ​ហោង​​វិស័យ​ម៉ូដ​នៅ​កម្ពុជា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: