កម្មវិធី​រៀន​គណិតវិទ្យា ត្រៀម​ប្រឡង​បាក់​ឌុប

Khmer Math ជាកម្មវិធីរៀនគណិតវិទ្យាសម្រាប់សិស្សវិទ្យាល័យ។ កម្មវិធីនេះមានភ្ជាប់មុខងារ 3D Touch ដែលផ្តល់ងាយស្រួលសម្រាប់សិស្សដែលត្រៀមប្រលងបាក់ឌុបអាចអាននិងអនុវត្តន៍លំហាត់មេរៀនគណិតវិទ្យាចាប់ពីថ្នាក់ទី ១០ ដល់ទៅ ១២។

កម្មវិធី​រៀន​គណិតវិទ្យា ត្រៀម​ប្រឡង​បាក់​ឌុប

កម្មវិធី Khmer Math នេះបង្កើតឡើងដោយនិស្សិត លី សុខណា សម្រាប់ចែករំលែកចំណេះដឹងដល់សិស្សថ្នាក់វិទ្យាល័យសម្រាប់ជាជំនួយក្នុងការប្រឡងនានា និងដាក់ឱ្យទាញយកប្រើនៅលើ App Store បានដោយឥតគិតថ្លៃ។

លក្ខណះពិសេសរបស់កម្មវិធី៖

-មានមេរៀនសង្ខេបគណិតវិទ្យាថ្នាក់ទី ១២

-មានរូបមន្តគណិតវិទ្យាពីថ្នាក់ទី ១០ ដល់ទី ១២

-មានរូបមន្តគណិតវិទ្យាទូទៅចាប់ពីកម្រិតទាបដល់ខ្ពស់

-អាចសំណូមពរមេរៀន ដែលចង់បានបន្ថែមទៀត

-កម្រងសៀវភៅគណិតវិទ្យាសម្រាប់សិស្សត្រៀមប្រឡងអាហារូបករណ៍ ឬត្រៀមប្រឡងសិស្សពូកែ ៕

ប្រភព៖ sabay

  • កម្មវិធី​រៀន​គណិតវិទ្យា ត្រៀម​ប្រឡង​បាក់​ឌុប已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: