អាសូរពន់ពេកស្ត្រីម្នាក់ឈឺពោះជិតគ្រប់ខែត្រូវប្តីហេងស៊យមានស្រីថ្មីរត់ចោលបាត់ទុកឲ្យនាងរស់នៅយ៉ាងវេទនា

ភ្នំពេញ ៖ ស្ត្រីវ័យជិត៤០ឆ្នាំម្នាក់ ឈឺពោះជិតគ្រប់ខែ ត្រូវប្តីមានស្រីថ្មីរត់ចោល ទុកឲ្យនាងរស់នៅវេទនាម្នាក់ឯង នៅក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង ។ខណៈគ្រប់ខែត្រូវសម្រាលកូន ស្រាប់តែមានអាការៈ ឈឺចុកណែនក្នុងពោះ និងមានធ្លាក់ឈាមជាច្រើនផង ដោយនៅក្នុងបន្ទប់តែម្នាក់ឯង ហើយរយៈពេលជាច្រើនម៉ោង ទើបត្រូវបានអ្នកជិតខាងដឹងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ ខណៈទៅដល់មន្ទីរពេទ្យដោយអកុសលកូននោះបានស្លាប់តែម្តង ចំណែកម្តាយរួចផុតពីសេច្ចក្តីស្លាប់ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្ត្រីរងគ្រោះខាងលើនោះត្រូវបានគេស្គាល់ ឈ្មោះ សួន ថាវី អាយុ៣៩ឆ្នាំ មុខរបរ ដើរស៊ីឈ្នួលធ្វើការតាមផ្ទះឲ្យគេដូចជា បោកគក់សម្លៀកបំពាក់ និងលាងចានឆ្នាំងឲ្យគេ ស្នាក់នៅបន្ទប់ផ្ទះជួលខាងលើ និងមានស្រុកកំណើត នៅក្នុងភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ដោយឡែកប្តីដែលរត់ចោលនាងនោះ ឈ្មោះ សាយ សារុំ អាយុ៣៥ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន មានស្រុកកំណើតនៅក្នុង ភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ស្ត្រីរងគ្រោះបានអោយដឹងថារូបនាង និងប្ដីហេងស៊យម្នាក់នោះ ចាប់ដៃគ្នាជាប្ដីប្រពន្ធរយៈពេលប៉ុន្មានឆ្នាំមកហើយ ។បើតាមអ្នកភូមិក្បែរនោះបាននិយាយថា ស្ត្រីរងគ្រោះជាក្រមុំចាស់ មានប្ដីអាយុក្មេងជាងខ្លួន៥ឆ្នាំ និងបានចាប់ចាប់ដៃគ្នាអស់រយះជាយូរមកហើយ ខណៈនាងមានផ្ទៃពោះកូនដំបូងផង ត្រូវប្តីរត់ចោលទៅយកស្រីក្មេងម្នាក់ទៀត នៅពេលដែលដឹងថានាងមានផ្ទៃពោះជិតគ្រប់ខែ។បន្ទាប់ពីប្តីហេងស៊យរត់ចោលបាត់គ្មានទីពឹងនាងបាន ចាប់យកមុខរបរដើរស៊ីឈ្នួល បោកគក់សម្លៀកបំពាក់ និងលាងចានឆ្នាំងឲ្យអ្នកភូមិ បានប្រាក់បន្តិចបន្តួច ទិញបាយហូបក្នុងស្ថានភាពវេទនាបំផុត ដោយសារតែឃើញស្ថានភាពគួអោយអាសូពេកម្ចាស់ផ្ទះជួល មានការសន្ដោសប្រោសប្រណី មិនបានយកថ្លៃឈ្នូលផ្ទះនោះឡើយ។

ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃកើតហេតុ នាងបានចាប់ផ្ដើម ឈឺពោះតាំងពីវេលាម៉ោង ប្រមាណ២ រសៀលឯណោះ ប៉ុន្តែមិនមាននរណាបានដឹងនោះឡើយ ដោយនាងស្ថិតនៅក្នុងបន្ទប់ម្នាក់ឯង ហើយរហូត ដល់វេលាម៉ោង៦និង១៥នាទីល្ងាច ទើបដឹងមានការភ្ញាក់ផ្អើល ហើយខណៈនោះនាងមានអាការៈ ខ្សោយកម្លាំងណាស់ទៅហើយ។ បន្ទាប់ពីបានដឹងពួកគាត់ដែលជាអ្នករស់នៅក្បែរខាង បាននាំគ្នារៃប្រាក់ បានមួយចំនួនជួយនាង និងបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ដឹកនាងទៅកាន់មន្ទីរពេទ្យ តែដោយកុសល់កូនក្នុងផ្ទះដែលបានសម្រាលរួចបានស្លាប់ចំណែកម្តាយរួចផុតពីសេច្ចក្តីស្លាប់កំពុងសម្រាក់នៅមន្ទីរពេទ្យ ៕

អាសូរពន់ពេកស្ត្រីម្នាក់ឈឺពោះជិតគ្រប់ខែត្រូវប្តីហេងស៊យមានស្រីថ្មីរត់ចោលបាត់ទុកឲ្យនាងរស់នៅយ៉ាងវេទនា អាសូរពន់ពេកស្ត្រីម្នាក់ឈឺពោះជិតគ្រប់ខែត្រូវប្តីហេងស៊យមានស្រីថ្មីរត់ចោលបាត់ទុកឲ្យនាងរស់នៅយ៉ាងវេទនា អាសូរពន់ពេកស្ត្រីម្នាក់ឈឺពោះជិតគ្រប់ខែត្រូវប្តីហេងស៊យមានស្រីថ្មីរត់ចោលបាត់ទុកឲ្យនាងរស់នៅយ៉ាងវេទនា

ប្រភព៖ nokorwatnews

  • អាសូរពន់ពេកស្ត្រីម្នាក់ឈឺពោះជិតគ្រប់ខែត្រូវប្តីហេងស៊យមានស្រីថ្មីរត់ចោលបាត់ទុកឲ្យនាងរស់នៅយ៉ាងវេទនា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: