កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរដួលសន្លប់ក្នុងម៉ោងធ្វើការ

ខេត្តកណ្តាលៈ កម្មការីនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ ដែលមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី១៣ ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល បានដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅ៨៨នាក់ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ។ ពាក់ព័ន្ធករណីដួលសន្លប់នេះត្រូវបានកម្មការីនីរោងចក្រខាងលើនេះនាំគ្នាអះអាងថា បណ្តាលមកពីខ្មោចចូលទៅអុកឡុកក្នុងរោងចក្រ ទាមទារសំណែនផ្លែកឈើចំនួន៧មុខ ។ ដោយឡែកក្រុមគ្រូពេទ្យបញ្ជាក់ថា បណ្តាលមកពីកម្មការីនីហូបចុកមិនគ្រប់គ្រាន់ ទន់ខ្សោយ អស់កម្លាំងកំហែងទើបដួលសន្លប់តាមគ្នាយ៉ាងដូច្នេះ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា រោងចក្រខាងលើនេះមានកម្មករ-កម្មការិនីបម្រើការងារសរុបចំនួន១១០០នាក់ ។ នៅមុនពេលកើតហេតុកម្មករ-កម្មការីនីទាំងអស់បាននាំគ្នាចូលទៅធ្វើការងារតាមកន្លែងរៀងៗខ្លួន ខណៈធ្វើការមិនទាន់បានប៉ុន្មាននាទីផងនោះក៏ស្រាប់តែមានកម្មការីនីចំនួន២នាក់ដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើឲ្យកម្មការីនីនៅក្បែរនោះដួលសន្លប់ជាមបន្តបន្ទាប់ រហូតកើនឡើងដល់៨៨នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើងកម្មការីនី ដែលដួលសន្លប់ត្រូវបានរថយន្តដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកអង្គស្នួល និងមួយចំនួនទៀតទៅព្យាបាលនៅតាមគ្លីនិកឯកជន ។ ពាក់ព័ន្ធករណីនេះខាងតំណាងរោងចក្រមិនបានអនុញ្ញាតិឲ្យសមត្ថកិច្ចជំនាញចូលទៅពិនិត្យក្នុងទីតាំងរោងចក្រនោះទេនៅព្រឹកថ្ងៃដដែលនេះ ៕

កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរដួលសន្លប់ក្នុងម៉ោងធ្វើការ កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរដួលសន្លប់ក្នុងម៉ោងធ្វើការ

ប្រភព៖ nokorwatnews

  • កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរដួលសន្លប់ក្នុងម៉ោងធ្វើការ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: