Bale ប្រកាស​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ស្រី​យូរឆ្នាំ​របស់​ខ្លួន

Gareth Bale បន្ទាប់​ពី​ជោគ​ជ័យ​ជួយ​ Real Madrid ឈ្នះ Champions League និង​នាំ​ ជម្រើស​ជាតិ​វែល ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​អឺរ៉ូ​លើក​ដំបូង​ពេល​នេះ​បាន​ប្រកាស​ពី​ផែនការ​ភ្ជាប់​ពាក្យ​ជាមួយ​នាង​ Emma Rhys-Jones ដែល​ជា​មិត្ត​ស្រី​តាំង​ពី​វ័យ​ក្មេង​។

 Bale ប្រកាស​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ស្រី​យូរឆ្នាំ​របស់​ខ្លួនBale និង Rhys-Jones

 

ក្រោយ​ប្រារព្ធ​ពិធី​ខួប​កំណើត​ឈាន​ចូល​វ័យ​២៧​ឆ្នាំ​កាល​ពី​ថ្ងៃ​សៅរ៍ តារា​ជំនាញ​ស៊ុត​ជើង​ឆ្វេង​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ម្សិល​មិញ​​ ភ្ជាប់​ជាមួយ​រូប​ថត​គូស្នេហ៍​របស់​ខ្លួន​ថា​៖ “នាង​បាន​ឆ្លើយ​ថា យល់ព្រម (ភ្ជាប់​ពាក្យ) នេះ​គឺ​ជា​ពិធី​បុណ្យ​ខួប​កំណើត​តែ​មួយ​គត់​ ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន”​។

 

Bale និង Rhys-Jones សុទ្ធ​តែ​មក​ពី Cardiff ហើយ​បាន​ស្គាល់​គ្នា នៅ​វិទ្យាល័យ Whitchurch ​ដែល​ស្ថិត​នៅ​ក្នុង​រាជធានី​របស់​វែល។​ បន្ទាប់​ពី​ស្រលាញ់​គ្នា​ជាច្រើន​ឆ្នាំ គូ​ស្នេហ៍​មិន​ទាន់​រៀប​ការ​ មាន​​កូនស្រី​២នាក់ ក្នុង​នោះ​កូន​បង​ឈ្មោះ Alba Violet អាយុ​៤ឆ្នាំ ហើយ​ម្នាក់​ទៀត​ឈ្មោះ Nava Valentine កើត​នៅ​ខែ​មីនា​ ឆ្នាំ ២០១៦នេះ៕

 

Bale ប្រកាស​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ស្រី​យូរឆ្នាំ​របស់​ខ្លួន

 

Bale ប្រកាស​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ស្រី​យូរឆ្នាំ​របស់​ខ្លួន

 

Bale ប្រកាស​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ស្រី​យូរឆ្នាំ​របស់​ខ្លួន

 

Bale ប្រកាស​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ស្រី​យូរឆ្នាំ​របស់​ខ្លួន

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail