គ្រូ​ថៃ ​ជឿ​ជាក់​ ​កម្ពុជា​នឹង​អាច​ឡើង​វគ្គ​បន្ត ​ព្រោះ​ទីម័រ​គ្មាន​គីឡូ​

លោក Chaiyong Khumpian ​គ្រូ​បង្វឹក​ក្រុម​ U16 ​ថៃ ​បាន​និយាយ​ថា​ក្រុម​កម្ពុជា​អាច​នឹង​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ AFF U-16 Championship 2016 ​បាន ​ព្រោះ​ក្រុម​ទីម័រ​ខាង​កើត​គ្មាន​សមត្ថភាព​អាច​បិទ​កម្ពុជា​បាន​នោះ​ទេ។

 

គ្រូ​ថៃ ​ជឿ​ជាក់​ ​កម្ពុជា​នឹង​អាច​ឡើង​វគ្គ​បន្ត ​ព្រោះ​ទីម័រ​គ្មាន​គីឡូ​​លោក Chaiyong Khumpian

 

ក្រោយ​ចាញ់​ថៃ ៦-០ ​ម្សិលមិញ ​កម្ពុជា​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល B ​មាន​៦​ពិន្ទុ ដោយ​ប្រកួត​ចុង​ក្រោយ​កាត់​សេចក្ដី​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​លេខ​៣​ទីម័រ​ខាង​កើត​ដែល​មាន​៤​ពិន្ទុ។ ​មុន​ជំនួប​នោះ​ដែរ គ្រូ​បង្វឹក​ថៃ​ដែល​ដឹក​នាំ​ក្រុម​មិន​ទាន់​ស្គាល់​ចាញ់ ​មាន​ជំនឿ​ថា​កម្ពុជា​នៅ​តែ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន ព្រោះ​សមត្ថភាព​ពួកគេ​ល្អ​គ្រប់​គ្រាន់។ លោក Chaiyong ​បន្ដ​ថា​កម្ពុជា​លេង​ដោយ​មាន​ទំនុក​ចិត្ត និង​សមត្ថភាព​ខ្ពស់​ជាង​ទីម័រ​ខាង​កើត ហើយ​លោក​ក៏​ដឹង​តែ​ថា​ទីម័រ​មិន​ដឹង​យុទ្ធសាស្ត្រ​ដែល​អាច​បិទ​កម្ពុជា​ជាប់​នោះ​ទេ។

 

គ្រូ​ថៃ ​ជឿ​ជាក់​ ​កម្ពុជា​នឹង​អាច​ឡើង​វគ្គ​បន្ត ​ព្រោះ​ទីម័រ​គ្មាន​គីឡូ​សកម្មភាព​ប្រកួត

 

“ខ្ញុំ​មិន​នឹក​ស្មាន​ថា​អាច​ឈ្នះ​កម្ពុជា​ដល់​ទៅ​៦-០ ​នោះ​ទេ ដោយ​ការ​រំពឹង​របស់​ខ្ញុំ​គឺ​ត្រឹម​តែ​២-០ ឬ ៣-១ ​អី​ប៉ុណ្ណោះ។ ខ្ញុំ​នៅ​តែ​ជឿ​ថា​កម្ពុជា​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ កម្ពុជា​ជា​ក្រុម​ល្អ កីឡាករ​ល្អ តែ​ត្រូវ​រៀន​សូត្រ​បន្ថែម​ទៀត”។ សម្ដី​គ្រូ​បង្វឹក​ថៃ៕

 

អត្ថបទ៖ មុន្នី រម្យ