Xavi៖ “គ្មាន​ក្រុម​ណា​មួយ​ ​អាច​លេង​ដល់​កម្រិត​កំពូល​ដូច​ Barca ទេ”

Xavi Hernandez ​អតីត​ប្រធាន​ក្រុម​ FC Barcelona បាន​លើក​ឡើង​ថា ​Barca​ គឺជា​ក្រុម​ល្អ​បំផុត​ និង​គ្មាន​ក្រុម​ណា​មួយ​ អាច​លេង​​​ដល់​កម្រិត​កំពូល​ដូច​ពួកគេ​ឡើយ។

 

Xavi៖ “គ្មាន​ក្រុម​ណា​មួយ​ ​អាច​លេង​ដល់​កម្រិត​កំពូល​ដូច​ Barca ទេ”

ក្រុម​ FC Barcelona រដូវ​កាល​មុន ២០១៥-២០១៦

 

Xavi៖ “គ្មាន​ក្រុម​ណា​មួយ​ ​អាច​លេង​ដល់​កម្រិត​កំពូល​ដូច​ Barca ទេ”

Xavi Hernandez (ឈុត​ខ្មៅ) បច្ចុប្បន្ន​ខ្សែ​បម្រើ​ក្រុម​ Al Sadd SC

 

​ខ្សែ​បម្រើ​ក្រុម​ Al Sadd SC ​វ័យ​៣៦​ឆ្នាំ​ បាន​ប្រាប់​ដល់​ SPORT ​ថា៖ “Barca គឺជា​ក្រុម​ល្អ​បំផុត​ ដែល​​មាន​ឥទ្ធិពល​ដល់​ក្រុម​ទាំង​អស់​នៅ​​​លើ​ពិភពលោក។​ ក្រៅ​ពី​ក្រុម​មាន​កីឡាករ​ល្អៗ​ហើយ​ ទម្រង់​លេង​របស់​ពួកគេ​ គឺជា​​រឿង​ទី​២​ដ៏​សំខាន់។ វា​ជា​កិត្តិយស​​សម្រាប់​ខ្ញុំ​ ដែល​ពួកគេ​នៅ​​គិត​ពី​ខ្ញុំ​ បន្ទាប់​ពី​ខ្ញុំ​ចាក​ចេញ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ហាក់​ដូច​ជា​ឆាប់​ពេក ដែល​ចង់​ក្លាយ​ជា​គ្រូ​ហ្វឹកហាត់​នៅ​ក្លឹប​ Barca។ ខ្ញុំ​ចង់​បន្ត​លេង​រយៈពេល​ ២​ឬ​៣​ឆ្នាំ​ទៀត”។

 

Xavi៖ “គ្មាន​ក្រុម​ណា​មួយ​ ​អាច​លេង​ដល់​កម្រិត​កំពូល​ដូច​ Barca ទេ”

ក្រុម​ Barca លើក​ពាន​ FIFA Club World Cup រដូវ​កាល​មុន

 

ក្រុម​អ្នក​មាន​បុណ្យ​ Barca បាន​ចុះ​កុងត្រា​នាំ​យក​កីឡាករ​ថ្មី​បាន​៣​នាក់​ហើយ​គឺ ខ្សែ​ការពារ​បារាំង​២​នាក់​ Samuel Umtiti និង​ Lucas Digne រួម​ទាំង​ខ្សែ​បម្រើ​ Denis Suarez ​ផង​ដែរ ដើម្បី​ត្រៀម​ការពារ​តំណែង​ជើង​ឯក​ La Liga និង​ Copa del Rey ​រដូវ​កាល​ថ្មី និង​ត្រៀម​ប្រជែង​យក​ពាន​ UEFA Champions League ​ទៀត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport