ភរិយា​លោកម៉ម វ៉ាន ​នៅតែស្ថិតក្នុង​ការសង្រ្គោះបន្ទាន់

រាជធានីភ្នំពេញ ​៖​ ​អ្នកកាសែតអាជីពបម្រើការងារជាច្រើនឆ្នាំមកហើយ​ លោក ម៉ម វ៉ាន ​បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨​ កក្កដានេះថា ស្ថានភាព​​ជំងឺរបស់ភរិយា​លោកនៅស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ស្តាប់បាន​និយាយមិនកើតនិង​ហូបអ្វីមិនកើត ​ពឹងទំាងស្រុង​ទៅលើ​ស៊ីរ៉ូមបាញ់បញ្ចូល និងកំពុងសង្រ្គោះ​បន្ទាន់នៅឡើយ ។

យ៉ាងណាក៍ដោយលោក ​ម៉ម វ៉ាន ​បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នករួមអាជីព ​និងសប្បុរសជននានាពិសេស​លោក ម៉ក់ ជីតូ ​អគ្គស្នងការរងនគរបាលជាតិ​ លោកអភិបាលខណ្ឌដូនពេញ ​គួច ចំរើន ​លោកអភិបាលខណ្ឌមានជ័យ​ ពេជ្រ​កែវមុនី​  ​លោកអភិបាលរងខណ្ ​ឌឌី ​រ័ត្នខេមរុណ ​និងចាងហ្វាង ​ផលិតកម្មគឺលោក ​ទេព្វ សុខ ​ដែល​បាន​មក​សួរសុខទុក្ខនិង​នំា​អំណោយ​ជាថវិកាមកប្រគល់​ជូន​​ក្រុមគ្រួសារលោក ។

អ្នកកាសែតអាជីពរូបនេះ​និងកូនៗព្រមទំាងក្រុមគ្រួសារក៍បានបួងសួង​ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាម​ជួយបីបាច់ថែរក្សា​ឯកឧត្តម លោកជំទាវ ​លោក លោកស្រីនិងបង​ប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ជួបប្រទះ​នូវពុទ្ធពរទាំង៤ប្រការគឺ ​អាយុ វណ្ណៈ ​សុខៈនិង ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ៕