អត្ថ​ប្រយោជន៍ ៥​យ៉ាង ដែល​បាន​មក​ពី​ការ​ហែល​ទឹក

ការហាត់កីឡា មិនចំពោះកីឡាណាក៏ដោយក៏សុទ្ធតែមានសារប្រយោជន៍ដែរ ជាជាងការដែលមិនបានហាត់អ្វីសោះ ប៉ុន្តែ ការហែលទឹកត្រូវបានបង្ហាញថាជាកីឡាមួយដែលល្អក្នុងចំណោមកីឡាល្អៗជាច្រើន។ ការហែលទឹក មិនមែនផ្តល់អត្ថប្រយោជន៍ល្អសម្រាប់តែរាងកាយប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែខួរក្បាល ស្មារតី ក៏ទទួលបានផលប្រយោជន៍ច្រើនដែរ។ ខាងក្រោមនេះនឹងបង្ហាញប្រាប់អ្នកថាហេតុអ្វីបានជាការហែលទឹកគឺជាជម្រើសកីឡាដ៏ល្អមួយសម្រាប់អ្នក៖

អត្ថ​ប្រយោជន៍ ៥​យ៉ាង ដែល​បាន​មក​ពី​ការ​ហែល​ទឹក

១. គ្រប់គ្រងទម្ងន់៖ ក្រោយចំណាយពេល ៣០នាទីក្នុងការហែលទឹកតាមស្ទីល ប្រែសស្ត្រូក (breaststroke) អាចដុតកម្ទេចកាឡូរីបាន ៣៦៧។ នេះគឺជាលទ្ធផលមួយដែលបង្ហាញថាការហែលទឹកអាចផ្តួលការដើរ ជិះកង់ និងរត់ថែមទៀតផងចំពោះការគ្រប់គ្រងទម្ងន់។

២. ធ្វើឱ្យអារម្មណ៍ល្អ៖ ការសិក្សាមួយបានបង្ហាញថាអ្នកហែលទឹក មិនថាស្ថិតក្នុងកម្រិតណាឡើយ មិនសូវជាប្រឈមមុខនឹងបញ្ហាភាពតានតឹង ការធ្លាក់ទឹកចិត្ត ឆាប់ខឹង និងការយល់ច្រឡំផ្សេងៗឡើយ នៅពេលដែលពួកគេបានអនុវត្តការហែលទឹក។

៣. ការហែលទឹកពង្រឹងសាច់ដុំ៖ កម្លាំងរុញច្រាននៃទឹកអាចខ្លាំងជាងកម្លាំងនៃខ្យល់ ៤៤ដង ដូច្នេះ នៅពេលដែលអ្នកហែលទឹក អ្នកត្រូវប្រឹងខ្លាំងដើម្បីហែលទៅមុខ។ ដូច្នេះ មិនចាំបាច់ចំណាយប្រាក់លើឧបករណ៍ ឬម៉ាស៊ីនថ្លៃៗ ក៏អ្នកអាចពង្រឹងសាច់ដុំរបស់អ្នកបានល្អផងដែរ។

៤. ជួយដល់ការគេង៖ បើយោងតាមការស្ទង់មតិនៃស្ថាប័ន នេសិនណល ស្លុីប ហ្វោនដេសិន (National Sleep Foundation) បានឱ្យដឹងថាមនុស្សដែលចូលចិត្តប្រើប្រាស់លំហាត់ប្រាណដែលប្រើកម្លាំងខ្លាំង ដូចជាការហែលទឹកគឺអាចទទួលទានដំណេកបានយ៉ាងលក់ស្រួលជាងធម្មតាពីរដង។

៥. កាត់បន្ថយការប្រឈមនៃជំងឺ៖ ការហែលទឹកមិនមែនត្រឹមតែជាកីឡាដែលជួយដល់បេះដូង និងសរសៃឈាមបេះដូងទេ វាថែមទាំងជួយរាងកាយក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយសម្ពាធឈាម និងកម្រិតកាឡេស្តូរ៉ល (cholesterol) មិនល្អចេញពីឈាមអ្នកទៀតផង។ ការហែលទឹកជាប្រចាំ នឹងធ្វើឱ្យអ្នកអាចកាត់បន្ថយការប្រឈមមុខនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ៕

ប្រភព៖ mohameas

  • អត្ថ​ប្រយោជន៍ ៥​យ៉ាង ដែល​បាន​មក​ពី​ការ​ហែល​ទឹក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: