ប្រទះ​ឃើញ​ Camry ​ឆ្នាំ​ ២០១៨​ រត់​សាក​ល្បង​លើ​ដង​ផ្លូវ

រូបភាពបែកធ្លាយនៃការរត់សាកល្បងរបស់រថយន្ត Toyota Camry ឆ្នាំ ២០១៨ ត្រូវបានគេផ្សព្វផ្សាយបន្តលើសារព័ត៌មានជាច្រើន។

ប្រទះ​ឃើញ​ Camry ​ឆ្នាំ​ ២០១៨​ រត់​សាក​ល្បង​លើ​ដង​ផ្លូវ

តាមរូបភាព គេមិនអាចកំណត់ច្បាស់ពីរូបរាងរបស់ Camry ជំនាន់ថ្មីនេះឡើយ ប៉ុន្តែគេជឿថារូបរាងវាយកលំនាំតាមម៉ូដែល Toyota C-HR។ បើតាមពាក្យចចាមអារ៉ាមឲ្យដឹងថា វិស្វកររបស់ Toyota បានប្រើប្រាស់ទម្រង់ផលិតថ្មីសម្រាប់រថយន្ត Sedan នេះ ដោយប្រើបន្ទះអាលុយមីញ៉ូម ដើម្បីអាចកាត់បន្ថយទម្ងន់រថយន្ត និង បង្កើនភាពរឹងមាំ។

ប្រទះ​ឃើញ​ Camry ​ឆ្នាំ​ ២០១៨​ រត់​សាក​ល្បង​លើ​ដង​ផ្លូវ

Toyota ក៏មានគម្រោងដែរនឹងប្រើប្រាស់ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,០ លីត្រ ជំនួសឲ្យម៉ាស៊ីនស៊ីឡាំង ៦ វិញ ហើយប្រភេទម៉ាស៊ីន Hybrid នៅតែរក្សាដដែល។ ជាមួយនឹងទម្រង់ផលិត និង ប្រព័ន្ធម៉ាស៊ីនថ្មី Camry ២០១៨ នឹងសន្សំសំចៃប្រេងឥន្ធនៈបានកាន់តែច្រើនជាងមុន។

Toyota Camry ឆ្នាំ ២០១៨ រំពឹងថានឹងដាក់លក់លើទីផ្សារនៅចុងឆ្នាំ ២០១៧ ឬ ពាក់កណ្ដាលឆ្នាំ ២០១៨ ដោយតម្លៃលើទីផ្សារអាមេរិកនឹងមានប្រមាណ ២៦ ៥០០ ដុល្លារ៕

ប្រភព៖ sabay

  • ប្រទះ​ឃើញ​ Camry ​ឆ្នាំ​ ២០១៨​ រត់​សាក​ល្បង​លើ​ដង​ផ្លូវ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: