តួកគី​ចាប់​ឃុំ​ខ្លួន​ទាហាន​បះ​បោរ​ជាង​៦០០០នាក់ និង​ពិចារណា​ទោស​ប្រហារជីវិត

អាជ្ញាធរប្រទេសតួកគី បានធ្វើសន្និសីទកាសែតនៅថ្ងៃអាទិត្យម្សិលមិញថា ខ្លួនបានបង្ក្រាបយ៉ាងចាស់ដៃទៅលើជនសង្ស័យក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ ប្រឆាំងនឹងប្រធានាធិបតីស្របច្បាប់ Recep Tayyip Erdogan ក្នុងនោះអាជ្ញាធរបានឃុំខ្លួនទាហានចំនួន ៦០០០នាក់ និងសន្យាតាមចាប់មេរដ្ឋប្រហារ។

តួកគី​ចាប់​ឃុំ​ខ្លួន​ទាហាន​បះ​បោរ​ជាង​៦០០០នាក់ និង​ពិចារណា​ទោស​ប្រហារជីវិត

ប្រធានាធិបតីលោក Erdogan បានមានប្រសាសន៍ថា ប្រទេសតួកគីអាចនឹងពិចារណាយកទោសប្រហារជីវិតមកប្រើឡើងវិញ ដែលទោសនេះបានឈប់ប្រើជាង១០ឆ្នាំហើយ ទោះបីត្រូវសហគមន៍អន្តរជាតិសម្ដែងការព្រួយបារម្ភក៏ដោយ។

ក្រុមមេដឹកនាំពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាផង បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារកងទ័ពដណ្ដើមអំណាចនេះ និងរូបភាពធ្វើទារុណកម្មលើជនសង្ស័យ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Bekir Bozdag ថ្លែងថា មនុស្សប្រមាណ ៦០០០នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងប្រតិបត្តិការបោសសម្អាតជនក្បត់ និងព្រមានថាចំនួននេះនឹងកើនឡើងច្រើនជាងនេះ។ អ្នកទាំងនោះមានក្រុមមេបញ្ជាការយោធាជាន់ខ្ពស់ ចៅក្រម មេធាវី និងយោធាជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារមិនបានជោគជ័យនេះ មានអ្នកស្លាប់កើនដល់ ២៩០នាក់ ដោយ ១៩០នាក់ជាប្រជាពលរដ្ឋ និង១០០នាក់ជាក្រុមកងទ័ពបះបោរ៕

តួកគី​ចាប់​ឃុំ​ខ្លួន​ទាហាន​បះ​បោរ​ជាង​៦០០០នាក់ និង​ពិចារណា​ទោស​ប្រហារជីវិត តួកគី​ចាប់​ឃុំ​ខ្លួន​ទាហាន​បះ​បោរ​ជាង​៦០០០នាក់ និង​ពិចារណា​ទោស​ប្រហារជីវិត តួកគី​ចាប់​ឃុំ​ខ្លួន​ទាហាន​បះ​បោរ​ជាង​៦០០០នាក់ និង​ពិចារណា​ទោស​ប្រហារជីវិត

ប្រភព៖ sabay

  • តួកគី​ចាប់​ឃុំ​ខ្លួន​ទាហាន​បះ​បោរ​ជាង​៦០០០នាក់ និង​ពិចារណា​ទោស​ប្រហារជីវិត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: