គ្រូ​ថៃ ​ជឿ​ជាក់​ ​កម្ពុជា​នឹង​អាច​ឡើង​វគ្គ​បន្ត ​ព្រោះ​ទីម័រ​គ្មាន​គីឡូ​

លោក Chaiyong Khumpian គ្រូបង្វឹកក្រុម U16 ថៃ បាននិយាយថាក្រុមកម្ពុជាអាចនឹងឡើងទៅវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ AFF U-16 Championship 2016 បាន ព្រោះក្រុមទីម័រខាងកើតគ្មានសមត្ថភាពអាចបិទកម្ពុជាបាននោះទេ។

គ្រូ​ថៃ ​ជឿ​ជាក់​ ​កម្ពុជា​នឹង​អាច​ឡើង​វគ្គ​បន្ត ​ព្រោះ​ទីម័រ​គ្មាន​គីឡូ​លោក Chaiyong Khumpian

ក្រោយចាញ់ថៃ ៦-០ ម្សិលមិញ កម្ពុជានៅចំណាត់ថ្នាក់លេខ២ក្នុងពូល B មាន៦ពិន្ទុ ដោយប្រកួតចុងក្រោយកាត់សេចក្ដីនឹងត្រូវប៉ះជាមួយក្រុមលេខ៣ទីម័រខាងកើតដែលមាន៤ពិន្ទុ។ មុនជំនួបនោះដែរ គ្រូបង្វឹកថៃដែលដឹកនាំក្រុមមិនទាន់ស្គាល់ចាញ់ មានជំនឿថាកម្ពុជានៅតែមានឱកាសឡើងទៅវគ្គបន្ដបាន ព្រោះសមត្ថភាពពួកគេល្អគ្រប់គ្រាន់។ លោក Chaiyong បន្ដថាកម្ពុជាលេងដោយមានទំនុកចិត្ត និងសមត្ថភាពខ្ពស់ជាងទីម័រខាងកើត ហើយលោកក៏ដឹងតែថាទីម័រមិនដឹងយុទ្ធសាស្ត្រដែលអាចបិទកម្ពុជាជាប់នោះទេ។

គ្រូ​ថៃ ​ជឿ​ជាក់​ ​កម្ពុជា​នឹង​អាច​ឡើង​វគ្គ​បន្ត ​ព្រោះ​ទីម័រ​គ្មាន​គីឡូ​សកម្មភាពប្រកួត

“ខ្ញុំមិននឹកស្មានថាអាចឈ្នះកម្ពុជាដល់ទៅ៦-០ នោះទេ ដោយការរំពឹងរបស់ខ្ញុំគឺត្រឹមតែ២-០ ឬ ៣-១ អីប៉ុណ្ណោះ។ ខ្ញុំនៅតែជឿថាកម្ពុជាអាចឡើងទៅវគ្គបន្ដបាន។ កម្ពុជាជាក្រុមល្អ កីឡាករល្អ តែត្រូវរៀនសូត្របន្ថែមទៀត”។ សម្ដីគ្រូបង្វឹកថៃ៕

ប្រភព៖ sabay

  • គ្រូ​ថៃ ​ជឿ​ជាក់​ ​កម្ពុជា​នឹង​អាច​ឡើង​វគ្គ​បន្ត ​ព្រោះ​ទីម័រ​គ្មាន​គីឡូ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: