បាញ់​ទម្លាក់​យន្តហោះ​សង្ស័យ​ដោយ​មិន​បាច់​ព្រមាន ជា​បញ្ជា​សម្រាប់​យោធា​ក្នុង​ក្រុង Istanbul

ប៉ុន្មានថ្ងៃក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសទួរគីបានប្រព្រឹត្តទៅ សន្តិសុខត្រូវបានរឹតបន្តឹងឡើងវិញ ប្រទេសត្រូវបានប្រកាសដាក់ក្រោមភាពអាសន្ន ព្រោះតែមានអំពើហិង្សា និងការបាញ់បោះគ្នាកើតឡើង កងទ័ពត្រូវក្រុមធ្វើរដ្ឋប្រហារចល័តក្នុងក្រុង ជាហេតុធ្វើឲ្យរដ្ឋាភិបាលលោក Erdogan ត្រូវបញ្ចេញកងកម្លាំងពិសេស យានយន្តយោធា យន្តហោះចម្បាំង និងសម្ភារៈសឹកជាច្រើនទៀត ដើម្បីទប់ទល់នឹងស្ថានការណ៍ចំពោះមុខ ។

បាញ់​ទម្លាក់​យន្តហោះ​សង្ស័យ​ដោយ​មិន​បាច់​ព្រមាន ជា​បញ្ជា​សម្រាប់​យោធា​ក្នុង​ក្រុង Istanbul

កងកម្លាំងពិសេសចំនួន១៨០០នាក់ ត្រូវគេដាក់ពង្រាយនៅទីក្រុង Istanbul អមជាមួយនឹងការដាក់ពង្រាយសម្ភារៈសឹកជាច្រើនប្រភេទទៀតនៅតាមដងផ្លូវ និងបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះចម្បាំងសង្ស័យភ្លាមៗ ដោយមិនចាំបាច់មានការព្រមានជាមុន ហើយយន្តហោះចម្បាំងប្រភេទ F-16 ជាច្រើនគ្រឿងទៀត ត្រូវបានគេបញ្ជូនទៅធ្វើការល្បាតដែនអាកាស នៃប្រទេសទួរគីទាំងមូល ព្រមទាំងយានយន្តយោធាបំពាក់អាវុធជាច្រើនផ្សេងទៀត ក៏ត្រូវគេបញ្ជូនទៅបញ្ឈរជើងនៅចំណុចសំខាន់ៗ ក្នុងទីក្រុង Istanbul ដែរ ។

បាញ់​ទម្លាក់​យន្តហោះ​សង្ស័យ​ដោយ​មិន​បាច់​ព្រមាន ជា​បញ្ជា​សម្រាប់​យោធា​ក្នុង​ក្រុង Istanbul

ក្នុងពេលតំណាលគ្នានោះ គេមានលេចឮព័ត៌មានថា មានឧទ្ធម្ភាគចក្ររបស់ក្រុមធ្វើរដ្ឋប្រហារ ប៉ុនប៉ងបើកចូលទីក្រុងប៉ុន្មានដងដែរ ហើយមានឧទ្ធម្ភាគចក្រមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រឿងទៀត ត្រូវបានគេប្រទះឃើញហោះក្នុងទីក្រុង២ថ្ងៃបន្ទាប់ ក្រោយយន្តហោះចម្បាំងរបស់ក្រុមធ្វើរដ្ឋប្រហារ ប៉ុនប៉ងវាយប្រហារលើទីស្នាក់ការប៉ូលិស និងអគាររដ្ឋាភិបាលជាច្រើនផ្សេងទៀត ក្នុងរដ្ឋធានី Ankara ។

គួរបញ្ជាក់ថា ទាំងប្រធានាធិបតី លោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីលោក Binali Yildirim សុទ្ធតែត្រូវក្រុមធ្វើរដ្ឋប្រហារ ព្យាយាមតាមចាប់ខ្លួន តែសំណាងល្អ អ្នកទាំង២សុទ្ធតែរត់គេចខ្លួនបានទាន់ពេល ដោយនាព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ លោ Erdogan បានបញ្ជាឲ្យបញ្ចេញយន្តហោះចម្បាំង F-16 យ៉ាងតិច១២គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងដែនអាកាសទួរគី ៕
បាញ់​ទម្លាក់​យន្តហោះ​សង្ស័យ​ដោយ​មិន​បាច់​ព្រមាន ជា​បញ្ជា​សម្រាប់​យោធា​ក្នុង​ក្រុង Istanbul

បាញ់​ទម្លាក់​យន្តហោះ​សង្ស័យ​ដោយ​មិន​បាច់​ព្រមាន ជា​បញ្ជា​សម្រាប់​យោធា​ក្នុង​ក្រុង Istanbul

បាញ់​ទម្លាក់​យន្តហោះ​សង្ស័យ​ដោយ​មិន​បាច់​ព្រមាន ជា​បញ្ជា​សម្រាប់​យោធា​ក្នុង​ក្រុង Istanbul

ប្រែសម្រួល៖ kqube
ប្រភព៖ twitter

  • បាញ់​ទម្លាក់​យន្តហោះ​សង្ស័យ​ដោយ​មិន​បាច់​ព្រមាន ជា​បញ្ជា​សម្រាប់​យោធា​ក្នុង​ក្រុង Istanbul已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: