រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទី​១​របស់​ថៃ ចង់​ប្រែក្លាយ​ប្រទេស​ខ្លួន​ឲ្យ​ទៅជា​គោលដៅ​ទេសចរណ៍​ជា​ស្ត្រី​ដ៏​គួរ​ឲ្យ​រាប់អាន !

កាលពីពេលថ្មីៗនេះ ប្រទេសថៃបានសន្យាថានឹងលុបបំបាត់ឧស្សាហកម្មទេសចរណ៍ផ្លូវភេទដ៏ល្បីខ្ទរខ្ទាររបស់ខ្លួន ខណៈខ្លួនព្យាយាមកែប្រែខ្លួនឯងឲ្យក្លាយទៅជាគោលដៅទេចចរណ៍ជាស្ត្រីដ៏គួរឲ្យរាប់អាន ។

អ្នកស្រី Kobkarn Wattanavrangkul រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្រីដំបូងរបស់ប្រទេសនេះ បានធ្វើការសន្យាបន្ទាប់ប្រតិបត្តិការវាយឆ្មក់ប៉ូលីសជាបន្តបន្ទាប់ ទៅលើបណ្តាផ្ទះបនកាលពីខែមុន, ចំពេលមានការព្រួយបារម្ភអំពីការជួញដូរមនុស្ស និងនារីរកស៊ីផ្លូវភេទពុំគ្រប់អាយុ ។

អ្នកស្រី Kobkarn បានប្រាប់ Reuters ថាៈ “យើងខ្ញុំចង់ឲ្យប្រទេសថៃក្លាយជាវិស័យទេសចរណ៍មានគុណភាព ។ យើងចង់ឲ្យឧស្សាហកម្មផ្លូវភេទនេះផុតរលត់ទៅ” ។ អ្នកស្រីបន្តថាៈ “ភ្ញៀវទេសចរមិនចូលមកក្នុងប្រទេសថៃក្នុងផ្លូវរបៀបនេះទេ ។ ពួកគេមកទីនេះសម្រាប់វប្បធម៌ដ៏ស្រស់បំព្រងរបស់យើង” ។

ពេស្យាចាកម្ម គឺជាអំពើខុសច្បាប់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ ១៩៦០, ប៉ុន្តែ ឧស្សាហកម្មនេះប្រើកម្មករផ្លូវភេទជាង ១២០,០០០ នាក់ ព្រោះតែពួកអាជ្ញាធរ ដែលត្រូវបានចោទប្រកាន់ថាខ្វាក់ភ្នែក ។

អ្នកស្រី Kobkarn បានចាប់ផ្តើមយុទ្ធការរបស់អ្នកស្រី ដើម្បីបោសសម្អាតរូបភាពទេសចរណ៍របស់ថៃភ្លាម បន្ទាប់ចូលកាន់មុខតំណែងក្នុងឆ្នាំ ២០១៤ ។

គួរបញ្ជាក់ផងដែរថា គ្រាន់នៅក្នុងទីក្រុង Pattaya គឺមានកន្លែងម៉ាស្សា និងបារ រហូតជាង ១,០០០ កន្លែង ឯណោះ, ដែលក្នុងនោះភាគច្រើនជាជួរមុខនៃផ្ទះបនខុសច្បាប់តែម្តង ៕


រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទី​១​របស់​ថៃ ចង់​ប្រែក្លាយ​ប្រទេស​ខ្លួន​ឲ្យ​ទៅជា​គោលដៅ​ទេសចរណ៍​ជា​ស្ត្រី​ដ៏​គួរ​ឲ្យ​រាប់អាន !

Unesco៖​មាន​កុមារ​ជាង ២៦០លាននាក់​ក្នុង​លោក​មិន​បាន​ចូល​សាលារៀន

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទី​១​របស់​ថៃ ចង់​ប្រែក្លាយ​ប្រទេស​ខ្លួន​ឲ្យ​ទៅជា​គោលដៅ​ទេសចរណ៍​ជា​ស្ត្រី​ដ៏​គួរ​ឲ្យ​រាប់អាន !

គណបក្ស​បៃតង​នៅ​អាមេរិក​គាំទ្រ​​គុណធម៌​ជា​និរន្តរភាព​ប៉ុន្តែ​ត្រូវ​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​អ្នក​គាំទ្រ