ស្ត្រី​ម្នាក់​សម្រាល​បានកូន​ភ្លោះ​ ៤​ នាក់​ នៅ​ខេត្តព្រះវិហារ​

តាមប្រភពព័ត៌មានពីខេត្តព្រះវិហារ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២ ០១៦នេះ ស្ត្រីម្នាក់ដែលរស់នៅខេត្តព្រះវិហារ បានសម្រាលកូនភ្លោះរហូតដល់ទៅចំនួន ៤នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រី២នាក់ ហើយកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ។

បើតាមគ្រូពេទ្យនៅមណ្ឌលសុខភាពខេត្តព្រះវិហារបានឲ្យដឹងថា ទាំងម្តាយនិងកូន ត្រូវបានយកចិត្តទុកដាក់ ជាពិសេសពីក្រុមគ្រូពេទ្យ ហើយពួកគេមានសុខភាពល្អធម្មតាទេ ។

នៅពេលនោះគេបានឃើញ លោក អ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទៅសាកសួរសុខទុក្ខ និង ផ្តល់ថវិការខ្លះដល់ស្ត្រីសម្រាលកូន៤នាក់នេះហើយ បច្ចុប្បន្នសុខភាពមាតា និងទារក មានសុខភាពល្អប្រសើរ ៕

 

ប្រភពៈ pmhotnews


Related Posts