យុវតីវ័យ ១៧ឆ្នាំ ចងកសម្លាប់ខ្លួន ដោយសារមានជម្ងឺផ្លូវចិត្ត គ្មានបន្សល់បណ្ដាំមួយម៉ាត់

(ប៉ៃលិន)៖ យុវតីវ័យទើបតែ ១៧ឆ្នាំម្នាក់ បានដាច់ចិត្តចងកសម្លាប់ខ្លួនឯង នៅលើផ្ទះទាំង​ព្រឹក នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុងប៉ៃលិន ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ម៉ៅ វិជួន អាយុ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។ ក្រោយពីកូនស្រីធ្វើអត្តឃាត ដោយចងករួចមក ឪពុកម្តាយបានរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អោយចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័្ចយ ហើយបានសន្និដ្ឋានថា សាកសពយុវតីរងគ្រោះពិតជា បានស្លាប់ដោយសារតែចង់ ក ខ្លួនឯងពិតមែន គឺបណ្ដាលមកពី បញ្ហាមានជម្ងឺផ្លូវចិត្ត និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។

បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់ សាកសពស្ត្រីរងគ្រោះទៅអោយ ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

សាច់ញាតិ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ថុ​ល ចាន់​ថន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៤​ម៉ោង នៅ​ថ្ងៃ​ទី​១៦ កក្កដា ២០១៦​។ ប្រជាពលរដ្ឋ​អ្នក​ភូមិ​ចេញ​ទៅ​ធ្វើស្រែ​ចំការ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ចង​.​ក​នៅ​លើ​ដើមឈើ​ស្លាប់​បាត់បង់​ជីវិត ក៏​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ កក្កដា ២០១៦​។

យោង​តាម​របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ​ពី​សាច់ញាតិ​បុរស​រង​គ្រោះ​បាន​អះអាង​ថា បុរស​រូប​នេះ​តែងតែបាន​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ប្រចាំ ទើបបាន​សម្រេចចិត្ត​បែប​នេះ រត់​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា យោង​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ សមត្ថកិច្ច​បាន​ពិនិត្យ នឹង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត