ធ្លាយគម្រោងធ្វើរដ្ឋប្រហារទីពីរ ទួរគីប្រកាសអាសន្ន

ក្នុងពេលដែលភាពចលចល អសន្តិសុខនៅក្នុងប្រទេសទួរគី មិនទាន់ស្ងប់ស្ងាត់ផង ក្រោយការធ្វើរដ្ឋប្រាហរនៅថ្ងៃទី១៦ ខែកក្កដា ពេលនេះមានសញ្ញានៃការធ្វើរដ្ឋប្រហារជាលើកទីពីរធ្វើឲ្យរដ្ឋាភិបាលប្រកាសអាសន្ននៅទីក្រុងអិស្តានប៊ូល ។
ធ្លាយគម្រោងធ្វើរដ្ឋប្រហារទីពីរ ទួរគីប្រកាសអាសន្ន
រដ្ឋាភិបាលទួរគីបានសម្រេចប្រកាសអាន្ន និងបញ្ចូនកម្លាំងមកកាន់រដ្ឋធានីដើម្បីរារាំងទប់ស្កាត់ការធ្វើរដ្ឋប្រហារ ។ សារព័ត៌មានAnadolu បានផ្សាយថា ស្នងការប៉ូលិសនៅទីក្រុងទទួលបានសិទ្ធពេញលេញក្នុងការបាញ់ទម្លាក់ឧទ្ទម្ភាគច័ក្រ ដែលហោះចូលក្រុងដោយគ្មានការអនុញ្ញាត្តិ ។

ហេតុការណ៍ខាងលើ កើតឡើងបន្តាំប់ពីឧទ្ធម្ភាគចក្រចម្បាំងរហូតដល់ទៅ៤២គ្រឿង បានបាត់ខ្លួនបង្កការព្រួយបារម្ភយ៉ាងខ្លាំង ពីការធ្វើរដ្ឋប្រហារសាជាថ្មីម្តងទៀតនៅក្នុងប្រទេសទួគី។អ្នកនាំពាក្យរដ្ឋាភិបាលទួគីលោកSendarTuncerបានឲ្យដឹងថានៅក្នុងឃ្លាំងអាវុធទាហានអាសរបស់ប្រទេសនេះមានឧទ្ទម្ភាគច័ក្រដល់ទៅ៤២គ្រឿងបាត់ពីឃ្លាំងគឺជាក្តីបារម្ភយ៉ាងខ្លាំងដែលអាចមានរដ្ឋប្រហារសាជាថ្មី។

ហេតុការណ៍ទាំងនោះបានធ្វើឲ្យមនុស្សជាច្រើន សង្ស័យថា នឹងមានការធ្វើរដ្ឋប្រហារក្នុងពេលដ៏ខ្លីខាងមុខ ។ អ្វីដែលគួរឲ្យបារម្ភនោះ គឺទីតាំងយោធា Incirlik ក៏ជាកន្លែង ផ្ទុកអាវុធបរមាណូរបស់អាមេរិកនិងណាតូផងដែរ ។
ធ្លាយគម្រោងធ្វើរដ្ឋប្រហារទីពីរ ទួរគីប្រកាសអាសន្ន
អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា «ក្រុមអ្នកធ្វើរដ្ឋប្រហារមានបំណងធ្វើអ្វីមួយនៅពេលខាងមុខ ក្រោយពួគគេធ្វើរដ្ឋប្រហារមិនបានសម្រេច ។ បច្ចុប្បន្ន បើទោះបីរដ្ឋប្រហារដោយយោធាបរាជ័យតែស្ថានភាពនៅក្នុងប្រទេសសីរី ស្ថិតនៅក្នុងសភាពចលាចលអសន្តិសុខ ក្រោយពេលមានអ្នកស្លាប់រហូតដល់ទៅ២៦៥នាក់ និងជាង២០០០នាក់រងរបួស ភាគច្រើនជាពលរដេ្ឋស្លូតត្រង។ ពលរដ្ឋស្លាប់និងរងរបួសច្រើនដោយសារតែបានចុះទៅរារាំងការធ្វើរដ្ឋប្រហារតាមការអំពាវនាវរបស់ប្រធានាធិបតីអីដូហ្គានដើម្បីបំផ្លាញបំណងធ្វើរដ្ឋប្រហារ។

មកទល់ពេលនេះ រដ្ឋាភិបាលទីក្រុង អែនការ៉ាបានចាប់ខ្លួនទាហានជាង៦ពាន់នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ជាច្រើន មានទាំងមន្ត្រីតុលាការទៀតផង សូម្បីតែទីព្រឹក្សាយោធាជាន់ខ្ពស់របស់លោកអីដូហ្គានក៏នៅក្នុងក្រុមធ្វើរដ្ឋប្រហារនោះដែរ ។

ស្ថានភាពនៅក្នុងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នដដែលក្រោយពេលប្រធានាធិបតី អីដូហ្គានបានអំពាវនាវដល់ពលរដ្ឋ ត្រៀមខ្លួនទប់ទល់នឹងសភាពការណ៍អាក្រក់បើមានរដ្ឋប្រហារជាថ្មីនោះ ។
ធ្លាយគម្រោងធ្វើរដ្ឋប្រហារទីពីរ ទួរគីប្រកាសអាសន្ន
ក្នុងពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសថា ទួគី ស្ថិតនៅក្នុងភាពអសន្តិសុខ ហើយស្នើរដល់អ្នកទេសចរណ៍កំទៅកាន់ទីនោះ ខ្លាចក្រុមភេរវករឆ្លៀតឧកាសវាយប្រហារចំពេលមានចលាចល។ ការបាត់បង់ឧទ្ធម្ភាគច័ក្រនៅក្នុងឃ្លាំងផ្ទុកគ្រាប់បែកបរម៉ាណូគឺក្តីបារម្ភបំផុតដោយខ្លាំងអាវុធទាំងនោះធ្លាក់ចូលក្នុងដៃក្រុមអិស្លាមIS នឹងធ្វើឲ្យពិភពលោកមានវិនាសកម្មកើតឡើង៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ធ្លាយគម្រោងធ្វើរដ្ឋប្រហារទីពីរ ទួរគីប្រកាសអាសន្ន已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: