បាតុភូត​សមុទ្រ​ប្រែជា​ពណ៌​បៃតង​ពុល​បាន​បណ្តាលឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ជាង ១០០ នាក់​នៅ​អាមេរិក​

    ​ស្លែ​សមុទ្រ​ពុល​ដែល​គ្របដណ្ដប់ ៩០ ភាគរយ​នៃ​បឹង​នៅ​រដ្ឋ Utah បានរួម​តូច​ជាង​មុន​វិញ​ហើយ ប៉ុន្តែ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​។​

​    ​កោសិកា​បាក់តេរី Cyanobacteria បាន​បញ្ចេញ​នូវ​កម្រិតជាតិពុល​ខ្ពស់​ទៅក្នុង​ទឹក នៅពេលដែល​កោសិកា​ទាំងនេះ​ងាប់ ដោយ​ធ្វើឱ្យ​ទឹកសមុទ្រ​នៅ​រដ្ឋ Utah កាន់តែ​គ្រោះថ្នាក់​បើទោះបីជា​ចំនួន​កោសិកា​នេះ​ថយចុះ​ក៏ដោយ​។​

​    ​មនុស្ស​ច្រើនជាង ១០០ នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​បាតុភូត​ចម្លែក​នេះ​ដែល​គេ​ហៅថា Utah Piosin Control Center កាលពី​ថ្ងៃ​សុក្រ​ថ្មីៗ​នេះ ហើយ​របាយការណ៍​បានឱ្យដឹងថា​មនុស្ស​ដែល​ធ្លាក់ខ្លួន​ឈឺ​មាន​រោគសញ្ញា​ក្អួត រាគ វិលមុខ រលាក និង​កន្ទួល​រមាស់​នៅលើ​ស្បែក និង​ភ្នែក​។​

​    ​យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) មាន​បាក់តេរី​ដែលមាន​កម្រិត​គ្រោះថ្នាក់​មធ្យម​ប្រហែល ១០ ម៉ឺន​កោសិកា និង​ពពួក​បាក់តេរី Cyanobacteria ប្រហែល ៧០ ម៉ឺន​កោសិកា​។​

​    ​ដរាបណា វា​មិន​បាត់​ពី​ទឹកសមុទ្រ ការ​គម្រាមកំហែង​ខ្ពស់​នៅតែមាន​។ មន្ទីរ​កសិកម្ម​និង​ស្បៀងអាហារ (DAF) បាន​សង្កត់ធ្ងន់​ដល់​កសិករ និង​ម្ចាស់​កសិដ្ឋាន​ឱ្យ​ចៀសវាង​ប្រើ​ទឹក​ពី​បឹង​ជាប់​សមុទ្រ Utah ដើម្បី​ស្រោច​កសិដ្ឋាន​ខ្លួន​៕

បាតុភូត​សមុទ្រ​ប្រែជា​ពណ៌​បៃតង​ពុល​បាន​បណ្តាលឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ជាង ១០០ នាក់​នៅ​អាមេរិក​បាតុភូត​សមុទ្រ​ប្រែជា​ពណ៌​បៃតង​ពុល​បាន​បណ្តាលឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ជាង ១០០ នាក់​នៅ​អាមេរិក​បាតុភូត​សមុទ្រ​ប្រែជា​ពណ៌​បៃតង​ពុល​បាន​បណ្តាលឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ជាង ១០០ នាក់​នៅ​អាមេរិក​បាតុភូត​សមុទ្រ​ប្រែជា​ពណ៌​បៃតង​ពុល​បាន​បណ្តាលឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ជាង ១០០ នាក់​នៅ​អាមេរិក​បាតុភូត​សមុទ្រ​ប្រែជា​ពណ៌​បៃតង​ពុល​បាន​បណ្តាលឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ជាង ១០០ នាក់​នៅ​អាមេរិក​បាតុភូត​សមុទ្រ​ប្រែជា​ពណ៌​បៃតង​ពុល​បាន​បណ្តាលឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ជាង ១០០ នាក់​នៅ​អាមេរិក​