ផ្លែ​ឈើ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​នៅ​រដូវក្តៅ​

ផ្លែ​ឈើ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​នៅ​រដូវក្តៅ​


ផ្លែ​ឈើ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​នៅ​រដូវក្តៅ​

​​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ចំនុច​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​នៅពេល​ដែល​អ្នក​ញ៉ាំ​ផ្លែ​ឈើ​នៅ​រដូវក្តៅ​រួចមកហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយចំនួន​ដែល​អ្នក​គួរតែ​ពិសារ​នៅ​រដូវក្តៅ​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​គួរតែ​ញ៉ាំ​ប៉េងប៉ោះ ព្រោះ​វា​អាច​ជួយ​ការពារ​មិន​ឲ្យ​កោសិ​ការស្បែក​ខ្មៅ​ដុះ​លើ​ស្បែក​អ្នក​ឡើយ​។ ប៉ុន្តែ​អ្នក​មិន​អាច​បរិភោគ​ប៉េងប៉ោះ​ដែល​មិន​ទាន់​ទុំ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកពុល ឬ​មាន​អា​ការៈមិន​ស្រួលខ្លួន វា​ក៏​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការលូតលាស់​រប​ស់​កូនដែរ​។​
  2. ​អ្នក​អាច​ញ៉ាំ​ឳ​ឡឹ​កបាន ព្រោះ​វា​មាន​សារធាតុ​ជាច្រើន​ដែល​ជំនួយ​ដល់​សុខភាព​អ្នក ដែល​អាច​ជួយ​អ្នក​រំលាយ​អាហារ​បានល្អ ងាយស្រួល​បត់ជើង​។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ពិសារ​ឳ​ឡឹ​ក​ដែល​ក្លាសេ​ឡើយ ព្រោះ​វា​មិន​ល្អ​ដូចជា​ឳ​ឡឹ​ក​ដែល​ទិញ​មក​ស្រស់ៗ​នោះទេ​។​
  3. ​អ្នក​អាច​ញ៉ាំ​ក្រូចឃ្វិច​ក្រោយ​ពេល​សម្រាលកូន​ហើយ​បាន ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​កូន​មាន​ឆ្អឹង និង​ធ្មេញ​រឹងមាំ ដោយសារ​តែ​គេ​បាន​បៅ​ទឹកដោះ​អ្នក ហើយ​កាលស្យូម​ទាំងនោះ​នឹង​បញ្ជូន​តាម​ទឹកដោះ​មក​ក្នុង​រាងកាយ​កូន​។ វា​ក៏​អាច​ជួយ​អ្នក និង​កូន​មាន​សុខភាព​ល្អ​ដូចគ្នា​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។