គួរសម្អាតពោះវៀនរបស់អ្នក ដោយបន្លែ និងផ្លែឈើបន្សាបជាតិពុលទាំងនេះ ទើបល្អ!

តើអ្នកដឹងទេរាងកាយរបស់យើងសព្វថ្ងៃ កំពុងតែប្រឈមមុខជាមួយការបំពុលពី សារធាតុគីមីផ្សេងៗ  ដូចជាផ្សែងរថយន្ត   ផ្សែងបារី   ឧស្ម័នពុលចេញពីរោងចក្រឧស្សាហកម្ម និងធូលីដី ជាដើម  ដែលអាចបណ្តាលឱ្យសុខភាពចុះខ្សោយទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមប៉ុណ្ណោះ សូម្បីចំណីអាហារមួយចំនួន ក៏ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពោះវៀនផងដែរ បើសិនជាយើងទទួលទានមិនបានប្រុងប្រយ័ត្ន។

ដូច្ចេះថ្ងៃនេះយើងមកស្គាល់ បន្លែ និងផ្លែឈើ មួយចំនួន ដែលអាចបន្សាបជាតិពុលចេញពីពោះវៀន៖

១. ក្រូចថ្លុង៖ ក្រូចថ្លុងសម្បូរសារជាតិ pectin ដែលជាជាតិសរសៃមួយប្រភេទ អាចជួយ កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។  លើសពីនេះទៅទៀត  សារជាតិ pectin អាចជួយទប់ស្កាត់  ប្រយុទ្ធប្រឆាំងជំងឺមហារីក  ជាពិសេសមហារីក ក្រពះ និងមហារីក លំពែង  ហើយក្រូចថ្លុងក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម  ដែលជួយការពារជាតិ ពុល  ងាយបង្កគ្រោះថ្នាក់ដល់រាងកាយផងដែរ។

២. ប្លូប៊ឺរី (blue berries) ៖សម្បូរទៅដោយសារធាតុប្រឆាំងប្រតិកម្មអុកស៊ីតខ្ពស់ណាស់ ជួយកាត់បន្ថយសារធាតុរលាកពោះវៀន រារាំងបាក់តេរី កាត់បន្ថយការឆ្លងមេរោគ ក្នុងផ្លូវទឹកនោម ព្រោះវាមានប៉ូតាស្យូម វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសុខភាពល្អរួចទៅហើយ ដែលអាចបន្ថយហានិភ័យ នៃជំងឺបេះដូងមហារីកផងដែរ។

៣. ផ្លែប៉ោម៖ ផ្លែប៉ោមសំបូរដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ។ ផ្លែ ប៉ោមបានជួយកម្ចាត់កាកសំណល់ លុបបំបាត់ជាតិពុលពីរាងកាយ ជួយសម្អាតពោះ វៀន និងជួយ ប្រព័ន្ធរំលាយអាហារឱ្យធ្វើការងារបានល្អប្រសើរជាងមុន។

៤. ផ្លែឃ្លោក៖ សំបូរទៅដោយសារធាតុ ដែលជំនួយពោះវៀន និងបន្លែល្អមួយនៅក្នុង ការបន្សាបជាតិពុល។  វាក៏ជំនួយទឹកប្រមាត់ផលិតមក ឱ្យពោះវៀនបានល្អប្រសើរ និងបានរួមចំណែកធ្វើឱ្យទ្វារធំ អាចបញ្ចេញលាមកបានយ៉ាងងាយ ជាពិសេសផ្លែ ឃ្លោកនេះ មានលក្ខណៈសម្បត្តិជាច្រើនផ្សេងទៀត ដូចជាកាពារអាការហើមពោះ ក្អួតចង្អោរបានយ៉ាងល្អផងដែរ។

៥. ស្ពៃក្តោប៖ សម្បូរវីតាមីនជាច្រើនមុខ ដូចជាក្រុមបេតាការូទីន  វីតាមីន C  វីតាមីន B វីតាមីន E  វីតាមីន A  ជាតិដែក  ម៉ាញ៉េស្យូម  ដែលអាចកាពារ និងទប់ស្កាត់ការរីកលូត លាស់របស់កោសិកាជំងឺមហារីកពោះវៀនធំបានយ៉ាងល្អ។  វាជួយលាងសម្អាត ប្រព័ន្ធរំលាយអាហារនៅក្នុងរាងកាយ ជួយលាងសម្អាតពោះវៀន  និងបន្សាបជាតិពុលនៅក្នុងពោះវៀន  រក្សា និងការពារក្រពះ ពីបាក់តេរី និងវីរុសផ្សេងៗផងដែរ។

៦.ខ្ទឹមស៖ ខ្ទឹមសអាចជួយសម្លាប់បាក់តេរី និងប៉ារ៉ាស៊ីតក្នុងការរលាកពោះវៀន និង ជួយសម្អាតសរសៃឈាម​ ដែលបត់បែននៅក្នុងពោះវៀន កាត់បន្ថយសម្ពាធឈាម ឡើងខ្ពស់ជាដើម។  ដូចគ្នានេះផងដែរ​ ខ្ទឹមសអាចប្រឆាំងនឹងជំងឺមហារីកពោះវៀន និងកាពារប្រព័ន្ធផ្លូវដង្ហើម ល្អប្រសើរជាងមុនផងដែរ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរសម្អាតពោះវៀនរបស់អ្នក ដោយបន្លែ និងផ្លែឈើបន្សាបជាតិពុលទាំងនេះ ទើបល្អ!