ភ្លើងចង់ត្របាក់​ហាង​​ខារ៉ា​អូ​ខេ​​ទាំងព្រឹក​

ខេត្តបាត់ដំបង ៖ ​អគ្គិភ័យ​បាន​​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេមួយ​កន្លែង កាលពី​​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា​ ២០១៦ ស្ថិត​​ក្នុងភូមិ​កម្មករ សង្កាត់​​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ​។

​ប្រភពឱ្យ​ដឹង​​ថា អគ្គិ​ភ័យ​នេះ​បាន​ឆេះ​​បន្ទប់​VIP.8888 ក្នុង​​ខារ៉ាអូខេ​យីហោ «៦៩» ដែល​ម្ចាស់​អះអាង​​ថា បណ្ដាល​មក​ទុស្សេ​ខ្សែ​​ភ្លើង​ ។ តែ​ម្ចាស់​ខារ៉ាអូខេ​​បាន​ប្រាប់​ថា មិន​មាន​មនុស្ស​ដេក​ក្នុង​បន្ទប់​នោះ​ទេ ស្រាប់តែ​​មាន​ផ្សែងហុយ​ និង​មាន​ក្លិន​ឈ្ងៀម​ចេញពី​ក្នុង​​បន្ទប់ ទើប​បង្ក​​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

មន្ត្រី​ពន្លត់អគ្គីភ័យ​បាន​បញ្ជាក់​ថា ភ្លើង​បាន​ឆេះ​អស់​គ្រឿងក្នុង​បន្ទប់​នោះ​បន្តិច​បន្តួច ​ព្រោះបាន​រថយន្ត​ពន្លត់ភ្លើង​របស់​សមត្ថកិច្ច​ជួយ​​អន្តរា​គម​ន៍​​ទាន់ បើ​មិន​ដូច្នេះ​ទេ​ អាច​ថ្នាក់​ធ្ងន់ធ្ងរ​ជាងនេះ ។