ឈ្មួញ​ឈ្មោះហាក់​ រត់បាត់ ​ចាំ​មើល​​រត់​​រួច​​​អត់​?

ខេត្ត​ត្បូង​ឃ្មុំ ៖ ដូច​​ការ​គ្រោងទុក​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា នេះ ស្ថិត​ត្រង់​ចំណុច​​កំពង់​សាឡា​ង​​ចាស់ ក្នុងភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ កាណូត​ដឹក​ក្រួស​​របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ហាក់ ដែល​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំងរ​កស៊ី​ដឹកឈើ​តាម​ផ្លូវទឹក​​ទន្លេមេគង្គ​ត្រូវ​បាន​អស់​លក្ខណ៍ បន្ទាប់​​ពី​​ក​ម្លាំង​​បានចុះ​​រឹបអូស​ឃើញ​ឈើ​ជា​ច្រើន​ កំពុង​តែ​លើកដាក់​នៅ​ឃ្លាំង​រដ្ឋបាល​ព្រៃឈើ​ទន្លេ​បិទ​ ។

​គួរបញ្ជាក់​​ថា ឈើ​ដែល​រដ្ឋបាល​ព្រៃឈើ​រក​ឃើញ​នោះ​ ជា​ប្រភេទ​ឈើ​សុ​ក្រំ​ដុំ​វែង​ៗ ដែល​ត្រូវ​បាន​គេ​ទុក​​សម្រាប់​ច្នៃ​ជា​គ្រឿង​ផ្សេង​ៗ តាម​តម្រូវការ​ទីផ្សារ​ ។ ជាមួយ​គ្នា​នោះ​ ក​ម្លាំ​ងសមត្ថ​​កិច្ច​អាវុធហត្ថ ​និង​រដ្ឋបាល​ព្រៃឈើ​ បាន​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង មក​ចូក​កាយ​យក​ក្រួស​​ចេញ​ និង​បាន​លើក​​ឈើ​ដាក់​លើ​គោ​យន្ត​កន្ត្រៃ​ យក​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​ ដើម្បី​ធ្វើការ​វាស់វែង​ចាត់ការ​តាម​ច្បាប់​ ។

ចំណែក​​ឈ្មួញ​ឈ្មោះ​ហាក់ ល្បី​ខាងរ​កស៊ី​ជួញ​ឈើ​ខុស​ច្បាប់ បាន​គេចខ្លួន​បាត់​ទៅ​​ហើយ មហាជន​កំពុង​តែ​រង់ចាំ​មើល តើ​ឈ្មួញ​​​អាច​រត់​រួច​ពី​សំណាញ់​ច្បាប់ដែរ​ឬទេ ?

គួររំលឹកថា កាណូត​ដឹក​គ្រួ​ស​បង្កប់​ឈើ របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ហាក់