សងសឹក​​គំនុំ​ចាស់ ៦​នាក់​ស្ទាក់​វាយ​២​នាក់​របួសធ្ងន់

ខេត្តកណ្ដាល ៖ ព្រោះតែ​គុំ​រឿង​រាំ​ធុងបាស់​ត្រូវ​គេ​មើល​មុខ ក្រុម​ស្ទាវ​៦​នាក់​ប្រដាប់​ដោយ​ខ្សែ​ក្រ​វ៉ា​ត់ និង​ច្រ​វ៉ា​ក់ បាន​នាំ​គ្នា​ស្ទាក់ផ្លូវ​ព្រួត​គ្នា​វាយ​យុវជន​២​នាក់​បណ្ដាល​ឱ្យ​របួស​យ៉ាងដំណំ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៦​នាក់ ។ ជន​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ជាន យុ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ស៊ី​ធរ​លិច ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់​ណ្តា​ល ខេត្តកណ្តាល ចំណែក​បក្សពួក​៥​នាក់​ទៀត​បាន​គេចខ្លួន​អស់ មាន ១-​ឈ្មោះ ឆុំ ណុ​យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​, ២-​ឈ្មោះ ប្រុស កា​មីន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្នែ​រ មុខរបរ​កសិករ​, ៣-​ឈ្មោះ ធី សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​, ៤-​ឈ្មោះ ខុ​ម ដេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ និង ៥-​ឈ្មោះ ម៉ុ​ន ហយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ។ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។ ចំណែក​ជន​រង​គ្រោះ ម្នាក់​ឈ្មោះ ថុ​ល ស៊ី​ជូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទី​លំ​ភូមិ​-​ឃុំ​កើតហេតុ របួស​ក្បាល​ខាង​មុខ​ចំហៀង​ខាងឆ្វេង​១​កន្លែង ស្មា​ឆ្វេង​១​កន្លែង និង​ម្នាក់​ទៀត​ឈ្មោះ ជា លឹ​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ របួស​ក្បាល​ចំហៀង​ខាងស្តាំ​១​កន្លែង ។ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ដែល​ជនសង្ស័យ​ប្រើ​វាយ​ជន​រង​គ្រោះ​មាន​ខ្សែ​ក្រ​វ៉ា​ត់​១ ច្រ​វ៉ា​ក់​១ មាន​មេសោ​ជាប់​ជាមួយ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា កន្លង​មក​ក្រុម​ជន​រង​គ្រោះ និង​ក្រុម​ជនសង្ស័យ​មាន​គំនុំ​ជាមួយ​គ្នា​ពេល​រាំ​មើល​មុខ​ឌឺ​ដាក់​គ្នា ។ នៅ​ពេល​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ដើរ​ចេញពី​កន្លែង​រាំ​ធុងបាស់​បំណង​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ដើរមក​ដល់​មុខ​ផ្ទះ​ឈ្មោះ ល​ក្ខ័ ណេ​ន ស្រាប់តែ​បាន​ជួបនឹង​ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់​មក​ស្ទាក់ផ្លូវ​នាំ​គ្នា​ព្រួត​វាយ​ក្រុម​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ទាំង​២​នាក់ ពេល​នោះ​នគរបាល​អន្តរាគមន៍​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឯ​បក្សពួក​៥​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​អស់ ។

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ត្រូវ​បាន​នគរបាល​បញ្ជូន​មក​សាកសួរ​នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕