ដ​ង្វា​យ​សែន​សម្រាប់​រថយន្ត​ថ្មី​ដើម្បី​សុំ​ក្តី​សុខ នាំ​លាភ​ទ្រព្យ និង​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ​!

ដ​ង្វា​យ​សែន​សម្រាប់​រថយន្ត​ថ្មី​ដើម្បី​សុំ​ក្តី​សុខ នាំ​លាភ​ទ្រព្យ និង​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ​!

ប្រទេសថៃជាប្រទេសដែលជឿស៊ប់លើអប្បិយជំនឿណាស់ ព្រោះពួកគេជឿថា យានយន្តនីមួយៗសុទ្ធតែមានជំនាងការពារ ហើយពួកគេត្រូវតែគោរពដល់ជំនាងយានយន្តនៅពេលទិញរថយន្តថ្មី ដើម្បីសុំសេចក្តីសុខ នាំលាភទ្រព្យនិងរកស៊ីមានបាន។ បច្ចុប្បន្នដោយហេតុថាមានគ្រោះថ្នាក់ជាច្រើនបានកើតឡើងរាប់ទាំងគ្រោះធ្លាក់យន្តហោះ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ចរាចរណ៍ ប្រជាជនថៃបានសម្រុកនាំគ្នាស្វែងរកព្រះសង្ឃរៀបចំដង្វាយសម្រាប់សែនដល់រថយន្តរបស់ខ្លួនមុនចូលឆ្នាំដើម្បីបណ្តេញគ្រោះ និងនាំមកនូវសំណាងដល់ពួកគេ។
អ្វីដែលលោកអ្នកត្រូវរៀបចំមានដូចជា៖

១. ចេកទុំ ២ ស្និត ផ្លែឈើចម្រុះ ៥ មុខ (ប៉ោម សារី ទំពាំងបាយជូរ ក្រូច និងគូលែន ឬផ្លែឈើចំណង់ចំណូលចិត្តលោកអ្នក) និងស្វាយទុំ ៤ ផ្លែ
២. អង្ករ ១ ពែង
៣. ទឹក ១ ពែង
៤. រៀប ស្លាខ្ចី ៣ ស្លឹកម្លូ ៣ និងថ្នាំជក់ ៣ ដុំ
៥. បារី ៥ ដើម ពេលទិញរថយន្តថ្មីភ្លាម លោកអ្នកគួរកុំទាន់សែនតាមវិធីនេះភ្លាម។ រង់ចាំដល់ព្រឹកឡើងសឹមសែន។ នៅពេលសែន លោកអ្នកត្រូវបញ្ឆេះម៉ាស៊ីនរថយន្តចោលរហូតទាល់តែអស់ធូប ចុចស៊ីភ្លេ ៣ ដង និងដាក់ផ្កា ៩ មុខលើក្បាលរថយន្ត និងបាញ់គ្រឿងក្រអូបជុំវិញរថយន្តនោះ។មុនចូលឆ្នាំ ពួកមន្ត្រីធំៗរបស់ថៃនិយមយករថយន្តរបស់ខ្លួនទៅលើករាសីដល់វត្ត ហើយព្រះសង្ឃថៃបានណែនាំរបៀបសែនព្រេនទាំងនេះសម្រាប់ធ្វើនៅផ្ទះដោយខ្លួនឯងដល់ប្រជាជនថៃដែលពុំមានពេលមកដល់វត្ត៕

ប្រភព៖ iknow

  • ដ​ង្វា​យ​សែន​សម្រាប់​រថយន្ត​ថ្មី​ដើម្បី​សុំ​ក្តី​សុខ នាំ​លាភ​ទ្រព្យ និង​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ​!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ចំនេះដឹង
Tags: