LG ចុះជួយក្នុងការពិនិត្យជំងឺ ដល់ប្រជាពលរដ្ឋក្នុងខេត្ត កំពង់ស្ពឺ

កំពង់ស្ពឺ៖ ពីមួយខែទៅមួយខែក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន GGear នៅតែបន្តការចូលរួមសកម្មភាព សប្បុរសធម៌នូវក្នុងសង្គម ជាមួយក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្ដេចតេជោដោយចុះពិនិត្យ និង ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទី ជនបទដាច់ស្រយោល ដែលពុំមានលទ្ធភាពមកព្យាបាលជំងឺនៅទីក្រុង ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី16 ខែ កក្កដា ឆ្នាំ 2016 កន្លងទៅថ្មីៗ នេះ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន GGear ក៏បានចូលរួមជាមួយក្រុមគ្រូពេទ្យស័្មគ្រចិត្ត យុវជនសម្ដេចតេជោ ចុះជួយពិនិត្យព្យាបាលជំងឺ និង ផ្ដល់ថ្នាំជូនដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ខណ្ឌច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកនោះមានដូចជា៖បានពិនិត្យព្យាបាលជំងឺទូទៅចំនួន 1263 នាក់ វះកាត់ខ្នាតតូចចំនួន 9 នាក់ ព្យាបាលជំងឺមាត់ធ្មេញចំនួន 130 ពិនិត្យនិងព្យាបាល ភ្នែក ច្រមុះ បំពង់កចំនួន 360 នាក់ ពិនិត្យអេកូបេះដូង10 នាក់ រោគស្ត្រីនិងពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះបានចំនួន 105 នាក់និង ព្យាបាលឬសដូងបាតចំនួន 44 នាក់ សរុប ទិន័្នន័យនៃប្រជាជនដែលមកទទួលយក ការព្យាបាលនេះមានចំនួន 1921 នាក់ ។

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន GGear នៅតែបន្តជួយដល់កិច្ចការ សង្គមទាំងទីជិតនិងទីឆ្ងាយ និង រួមចំនែកដើម្បីសម្រួលដល់ប្រជាជន ក្នុងការព្យាបាលជម្ងឺ និងការថែទាំសុខភាព ហើយយើងនៅតែបន្ត សកម្មភាពមនុស្សធម៌នេះឲ្យបានតែច្រើនបំផុតតាម ដែលអាចធ្វើទៅបាន៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត