បុរសម្នាក់ត្រូវគេ បណ្តេញចេញពីឡានក្រុង ដោយសារតែ ក្លិនខ្លួនស្អុយ (មានវីដេអូ)

ថៃ៖ កាលពីកន្លងទៅនេះ មានហេតុការណ៍មួយ បានកើតឡើង ចំពោះអ្នកដំណើរជនជាតិថៃម្នាក់ ដែលត្រូវបានគេបណ្តេញចេញពីឡានក្រុង ដោយសារកិ្លនខ្លួនស្អុយរបស់គាត់។

យោងតាមវីដេអូឃី្លបរបស់អ្នកស្រី Kanompiekpond បានឱ្យដឹងថា មានហេតុការណ៍មួយ នៅពេលឡានក្រុង ឈប់នៅលើផ្លូវ Rama II ជាបណ្តោះអាសន្ន ដើម្បីងាយស្រួលត្រួតពិនិត្យ។ លុះដល់ចំណុចកើតហេតុ បុគ្គលិកលើឡានក្រុង២នាក់ ក្រោយពីបានជជែកគ្នារួច ពួកគេទាំងពីរបានសែ្រកទៅកាន់អ្នកដំណើរមា្នក់ ឲ្យចេញពីឡានក្រុង  ខណៈនោះដែរ អ្នកបើកបរ ក៏បាននិយាយទៅកាន់អ្នកដំណើរនោះផងដែរថា “តើអ្នកឯងអាចចេញបាន ឬមិនបាន? គ្រាន់តែចេញសោះ”។

តាមរយៈសារព័ត៌មានបានឱ្យដឹងទៀតថា អ្នកស្រីដែលបានថតវីដេអូនោះ គាត់បានបង្ហោះវីដេអូ នៅលើបណ្តាញសង្គម ដោយសរសេរថា បុរសវ័យកណ្តាលមា្នក់ ត្រូវបានគេដេញចេញពីឡានក្រុង ដោយសារកិ្លនខ្លួនស្អុយរបស់គាត់។

គាត់បានបញ្ជាក់ទៀតថា គាត់ពិតជាសោកស្តាយណាស់ ដែលមិនបានថតសកម្មភាពមួយផេ្សងទៀត ពីព្រោះមានអ្នកទូរស័ព្ទមកគាត់ នៅពេលដែលអ្នកបើកបរបានយកកាបូបចេញពីអ្នកដំនើរនោះ ហើយក៏បោះចេញទៅខាងក្រៅ ជាទីបញ្ចាប់ អ្នកដំនើរនោះ ក៏ត្រូវបានបណ្តេញចេញពីឡានក្រុង។

អ្នកលេងអ៊ីនធឺណែតជាច្រើន បានបញ្ចោញមតិទៅលើវីដេអូ ដែលមានអ្នកទស្សនាប្រមាណជាងកន្លះលាននាក់ថា មិនដឹងភាគីខាងណាខុសឬត្រូវទេ អ្នកដំនើរម្នាក់នោះ គួរតែងូតទឹកឱ្យបានស្អាត ហើយត្រូវចេះយល់ពីអារម្មណ៍ អ្នកដំនើរដទៃផង រីឯបុគ្គលិកលើរថយន្តក្រុង គួរតែឱ្យលុយអ្នកដំនើរវិញ បើពួកគេដេញអ្នកដំនើរចេញ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ត្រូវគេ បណ្តេញចេញពីឡានក្រុង ដោយសារតែ ក្លិនខ្លួនស្អុយ (មានវីដេអូ)