គួរឱ្យអាណិតណាស់! ស្រី្តម្នាក់ និងកេ្មងប្រុសមា្នក់ ស្លាប់ដោយសារ ខ្លាឃ្មុំដេញ

ទួរគី៖ ស្រ្តីម្នាក់ និងក្មួយប្រុសរបស់នាង បានស្លាប់បាត់បង់ជីវិត ដោយសារធ្លាក់ពីលើជ្រោះជ្រៅ ក្រោយពីត្រូវសត្វខ្លាឃ្មុំដេញវាយប្រហារ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ស្រី្តរងគ្រោះមា្នក់ អាយុ ២៦ឆ្នាំ និងកេ្មងប្រុស រងគ្រោះម្នាក់អាយុ ៩ឆ្នាំ ត្រូវបានខ្លាឃ្មុំវាយប្រហារ នៅក្នុងតំបន់ Do Kaya នៃប្រទេសទួរគី។

គួររំលឹកថា ពួកគេទាំងពីរ បានមកធើ្វដំនើរក្នុងតំបន់កើតហេតុ ជាមួយក្រុមគ្រួសារ និងអ្នកគ្រប់គ្រងម្នាក់ផងដែរ។ ក្រុមអ្នកធើ្វដំនើររងគ្រោះ ត្រូវបានគេជឿជាក់ថាបានធើ្វដំនើរផ្សងពេ្រង នៅជិតព្រំដែនប្រទេស Armenian ហើយពួកគេបាន ចូលទៅជិតសាកសពកូនខ្លាឃ្មុំមួយក្បាល ទើបត្រូវមេខ្លាឃ្មុំឃើញ ក៏វាយប្រហារតែម្តង។

តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ស្រ្តី និងកេ្មងប្រុសរងគ្រោះ បានធ្លាក់ពីលើជ្រោះកម្ពស់ជាង ១៥ម៉ែត្រ ខណៈពេលខ្លាឃ្មុំ បានស្ទុះមកវាយប្រហារលើពួកគេ។ 

ក្រោយកើតហេតុ អាជ្ញាធរ  ក្រុមសង្រ្គោះបន្ទាន់និងគ្រោះមហន្តរាយ  ក្រុមវេជ្ជសាស្ត្រជាតិ  បានប្រកាសថាជនរងគ្រោះទាំងពីរ បានស្លាប់បាត់បង់ជីវិតទៅហើយ  និងបានរកឃើញសាកសព នៅបាតច្រាំងថ្ម។  ក្នុងចំណោមជនរងគ្រោះផ្សេងទៀតដែលនៅរស់រានមានជីវិត គេចផុតពីការវាយប្រហាររបស់សត្វខ្លាឃ្មុំ ដូចជាម្តាយបង្កើតក្មេងប្រុសរងគ្រោះ និងបងស្រីរបស់គេអាយុ១៣ឆ្នាំ  គ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។

នេះជាហេតុការណ៍រន្ធត់មួយ ដែលមានសត្វខ្លាឃ្មុំ វាយប្រហារលើអ្នកដំណើរផ្សងព្រេងបែបនេះ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឱ្យអាណិតណាស់! ស្រី្តម្នាក់  និងកេ្មងប្រុសមា្នក់ ស្លាប់ដោយសារ ខ្លាឃ្មុំដេញ

គួរឱ្យអាណិតណាស់! ស្រី្តម្នាក់  និងកេ្មងប្រុសមា្នក់ ស្លាប់ដោយសារ ខ្លាឃ្មុំដេញ