តាម​ពិត​ហ្គេម​ ​Pokemon Go​ ​ផលិត​យក​លំនាំ​តាម​ហ្គេម​ ​Ingress​ ​របស់​ ​Google

ភាព​ល្បីល្បាញ​របស់​ហ្គេម​ ​Pokemon Go​ ​បាន​ធ្វើឲ្យ​មនុស្ស​ជា​ច្រើន​ចង់​លេង​ ​ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ផលិត ​ចំណេញ​រាប់ពាន់​លាន​ដុល្លារ។

 

តាម​ពិត​ហ្គេម​ ​Pokemon Go​ ​ផលិត​យក​លំនាំ​តាម​ហ្គេម​ ​Ingress​ ​របស់​ ​Google

 

ដោយ​ឡែក​ ​ប្រិយមិត្ត​ប្រាកដ​មិន​ទាន់​ដឹង​ទេ​ថា​ហ្គេម​ ​Pokemon Go​ ​គឺ​មាន​ទម្រង់​លេង​ស្រដៀង​ទៅ​នឹង​ហ្គេម​ ​Ingress​ ​របស់​ ​Google​ ​ដែល​ដាក់​ឲ្យ​លេង​ជា​សាធារណៈ​ ​តាំង​ពី​ឆ្នាំ​ ​២០១៣។

 

ចំណុច​ដូច​គ្នា​រវាង​ ​Pokemon Go​ ​និង​ ​Ingress​ ​គឺ​អ្នក​លេង​តម្រូវ​ឲ្យ​ដើរ​តាម​ផែនទី​ ​ដើម្បី​សម្រេច​នូវ​ ​ដំណាក់កាល​នានា។ ​​ហ្គេម​ទាំង​​ពីរ​នេះ​ ​ខុស​គ្នា​ត្រង់​ថា​ ​Pokemon Go​ ​តម្រូវឲ្យ​អ្នក​លេង​ដើរ​ស្វែងរក​ ​នឹង​ចាប់​ Pokemon តែ​​សម្រាប់​ ​Ingress​ ​មាន​ទម្រង់​លេង​ស្មុគស្មាញ​ ​ដែល​តម្រូវ​ឲ្យ​​អ្នក​លេង​ប្រើ​វិធីសាស្ត្រ​ច្រើន​ក្នុង​ការ​បង្កើត​តំបន់​ផ្ទាល់​ខ្លួន​ ​ក៏​ដូច​ជា​ការពារ​ និង​​វាយ​ដណ្ដើម​ពី​អ្នក​លេង​ផ្សេង​ទៀត។

 

តាម​ពិត​ហ្គេម​ ​Pokemon Go​ ​ផលិត​យក​លំនាំ​តាម​ហ្គេម​ ​Ingress​ ​របស់​ ​Google

 

​Pokemon Go​ ​មាន​ភាព​ល្បីល្បាញ​រហ័ស​ព្រោះ​ហ្គេម​នេះ​មិន​តម្រូវ​ឲ្យ​អ្នក​លេង​ប្រើ​ការ​គិត​ឲ្យ​ស៊ីជម្រៅ​អ្វី​នោះ​ទេ​ ​តែ​សម្រាប់​អ្នក​លេង​ ​Ingress​ ​គឺ​មាន​តែ​អ្នក​ជំនាញ​ប៉ុណ្ណោះ​ទើប​អាច​លេង​បាន៕

 

សូម​ទស្សនា​វីដេអូ​ហ្គេម​ ​Ingress

 

 

សូម​ទស្សនា​វីដេអូ​ហ្គេម​ Pokemon Go

 

 

អាន​បន្ត​ ​៖​ NASA បិទ​​ការ​ផ្សាយ​ផ្ទាល់​ភ្លាមៗ​ ពេល​​ឃើញ​យានចម្លែក​ហោះ​ចូល​ផែនដី

 

អត្ថបទ​ ​៖​ ​រដ្ឋ