យាន​កា​ហ្គោ​អវកាស​រុ​ស្ស៊ី​បាញ់​បង្ហោះ​ទៅ​កាន់​ស្ថានីយ​ISS

កាំជ្រួច​រុ​ស្ស៊ី SOYOUZ-U ដែល​ផ្ទុក​យាន​កា​ហ្គោ​អវកាស PROGRESS MS-03 ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ចេញពី​ទីតាំង​បៃ​កូ​នួ​រ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។

ទីភ្នាក់ងារ​អវកាស​សហព័ន្ធ​រុ​ស្ស៊ី ROSKOSMOS គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៧ កក្កដា ថា យាន​កា​ហ្គោ​ថ្មី​រុ​ស្ស៊ី PROGRESS MS-03 ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តារាវិថី​កាលពី​យប់​ថ្ងៃ​ទី​១៦ ទៅ​១៧ កក្កដា ដោយ​កាំជ្រួច SOYOUZ-U ហើយ​កំពុង​ហោះហើរ​ឆ្ពោះទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។ កាំជ្រួច SOYOUZ-U ដែល​ផ្ទុក​យាន PROGRESS MS-03 ត្រូវ​បាន​បាញ់​បង្ហោះ​តាម​ម៉ោង​គ្រោងទុក​ចេញពី​ទីតាំង​បង្ហោះ​បៃ​កូ​នួ​រ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ។

យាន PROGRESS MS-03 ដឹក​ទំនិញ​ជាង​២,៤​តោន (​ស្បៀង ប្រេងឥន្ធនៈ អុកស៊ីហ្សែន ឧបករណ៍​នានា និង​របស់របរ​សម្រាប់​ក្រុម​អ្នក​ប្រចាំការ​នៅ ISS)៕