លោកស្រី ភួង ផល្លី តារាភាពយន្ដ​ជើងចាស់​ដ៏​ល្បីល្បាញ​នា​ទសវត្សរ៍​ទី ៦០ ទទួលមរណភាព​

6 Videos

ជារឿងមួយដ៏គួរឱ្យសោកសង្រេង និង សោកស្ដាយជាទីបំផុតដែលលោកស្រី ភួង ផល្លី តារាភាពយន្ដជើងចាស់ដ៏ល្បីល្បាញនាទសវត្សរ៍ទី ៦០-៧០ និង ៩០ បានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ នេះដោយរោគាពាធ ។

P9

លោកស្រី ភួង ផល្លី តារាភាពយន្ដ​ជើងចាស់​ដ៏​ល្បីល្បាញ​នា​ទសវត្សរ៍​ទី ៦០ ទទួលមរណភាព​

បើតាមការផ្ដល់ដំណឹងពីលោក រិន ឆោមវីរៈ សមាជិកក្រុម ព្រះសុរិយា ដែលជាក្រុមមួយ ស្រាវជ្រាវ អភិរក្ស និង អភិវឌ្ឍ ភាពយន្ដ និង ចម្រៀងពីសម័យដើមបានឱ្យដឹងនៅក្នុងទំព័រផ្សព្វផ្សាយភាពយន្ដពីសម័យដើមរបស់ក្រុមថា «ដំណឹងដ៏ក្រៀមក្រំបំផុត លោកស្រី ភួង ផល្លី តារាភាពយន្តខ្មែរតាំងពីទសវត្សរ៍ឆ្នាំ ៦០ បានទទួលមរណភាពដោយរោគាពាធ នៅព្រឹកថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០១៦ នេះ ។ យើងខ្ញុំក្រុមព្រះសុរិយាសូមចួលរួមរំលែកទុក្ខដ៏សោកសៅនេះ ហើយសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខ័ន្ធលោកស្រីសូមទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។ កូនខ្មែរនៅចងចាំស្នាដៃ និង មរតករបស់លោកស្រីឥតមានភ្លេចឡើយ» ។

លោកស្រី ភួង ផល្លី តារាភាពយន្ដ​ជើងចាស់​ដ៏​ល្បីល្បាញ​នា​ទសវត្សរ៍​ទី ៦០ ទទួលមរណភាព​

លោក ហ៊ុន សុផានី ដែលត្រូវជាក្មួយរបស់តារាសម្ដែងជើងចាស់ ភួង ផល្លី ក៏បានសម្ដែងភាពក្ដុកក្ដួលក្នុងគណនី ហ្វេសប៊ុករបស់ខ្លួនដែរថា «យើងខ្ញុំត្រូវជាស្វាមី កូន ក្មួយ និង ចៅមានទុក្ខជាទម្ងន់ដោយអ្នកស្រី ភួង ផល្លី បានទទួលមរណៈកាលព្រឹកមិញដោយរោគគាពាធ ដូចបានជូនជាដំណឹងជាអញ្ញើញញាត្តិមិត្តជិតឆ្ងាយគ្រួសារនៃសពចូលរួមរំលែកទុក្ខ!» ។ ខណៈនេះ «ប្រជាប្រិយ» មិនទាន់ទំនាក់ទំនងសួរព័ត៌មានលម្អិតអំពីទីតាំងនៃការប្រារព្ធពីធីបុណ្យសពរបស់អ្នកស្រីនៅឡើយ ដោយសារទូរស័ព្ទទៅគ្រួសារសពហើយតែគ្មានអ្នកទទួល ប៉ុន្តែបើតាមអ្នកជិតដិតរបស់លោកស្រីបានឱ្យដឹងថា ពិធីបុណ្យសពរបស់លោកស្រីគឺធ្វើឡើងនៅឯវត្តកោះ រាជធានីភ្នំពេញ ។

លោកស្រី ភួង ផល្លី តារាភាពយន្ដ​ជើងចាស់​ដ៏​ល្បីល្បាញ​នា​ទសវត្សរ៍​ទី ៦០ ទទួលមរណភាព​

គួរបញ្ជាក់ឱ្យដឹងថា អ្នកស្រី ភួង ផល្លី ជាតារាភាពយន្តខ្មែរដ៏ល្បីល្បាញនាទសវត្សរ៍ទី ៦០-៧០ និង ៩០ហើយមុនឆ្នាំ ១៩៧៥ អ្នកស្រីធ្លាប់ចូលរួមសម្ដែងជាតួរងក្នុងរឿង រតនាវង្ស រឿងទាវឯក រឿងចៈដេត រឿងថ្ងៃព្រាត់ថ្ងៃជួប ជាដើម ដែលកេរ្ដិ៍ឈ្មោះរបស់លោកស្រីនៅពេលនោះគឺមានភាពល្បីល្បាញខ្លាំង ហើយស្នាដៃ របស់អ្នកស្រីជាច្រើនត្រូវបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ ដែលនេះជាគុណសម្បត្តិមួយដ៏ធំធេងរបស់អ្នកស្រី ក្នុងសិល្បៈភាពយន្ដខ្មែរ ហើយក៏ជាការបាត់បង់សិល្បកររៀមច្បងដ៏មានទេពកោសល្យមួយរូបគួរឱ្យសោកសង្រេងជាទីបំផុត ៕ (រូបភាពពី Amazing Cambodia និង ក្រុមព្រះសុរិយា) ភូមិន្ទ