ច​ន ច័ន្ទ​លក្ខិណា គំរាម​ប្ដឹង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​

6 Videos


គ្រាន់តែរៀបចំមង្គលការឱ្យប្អូនស្រីសំណព្វចិត្តរបស់ខ្លួនយ៉ាងអធឹកអធមមិនទាន់បានប៉ុន្មានថ្ងៃផង អ្នក ចន ច័ន្ទលក្ខិណា ក៏ស្រាប់តែផ្ទុះកំហឹងភ្លាមទៅកាន់គណនីហ្វេសប៊ុកមួយរហូតដល់អ្នកនាងគ្រោងប្ដឹងទៅតុលការ ព្រោះតែគណនីហ្វេសប៊ុកមួយនោះបានចោទអ្នកនាងថាជាស្រីក្បត់ ។

P9

ច​ន ច័ន្ទ​លក្ខិណា គំរាម​ប្ដឹង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​

ក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញរូបថតជាមួយកូនស្រីបណ្ដូលចិត្តដោយសរសេរសារថា «មុខដូចឳគ្មានល្អៀងមកម៉ែម៉ាបន្តិចណាសោះហ្មង» ស្រាប់តែគណនីហ្វេសប៊ុកមួយឈ្មោះថា វឿន ចាន់វីរៈបុត្រ បានចុលមកបញ្ចេញយោបល់ថា «ម៉ែក្បត់ម៉េចដូចម៉ែ» ដែលពាក្យមួយឃ្លានេះធ្វើឱ្យអ្នកមេម៉ាយចាយ សម្រស់រូបនេះក្ដៅក្រហាយយ៉ាងខ្លាំងរហូតដល់តបតទៅវិញថា «ច្បាស់អត់ថាខ្ញុំក្បត់ ? រកភ័ស្តតាងឱ្យច្បាស់ បើមិនច្បាស់អ្នកឯងនឹងជួបខ្ញុំនៅតុលាការ ឥឡូវខ្ញុំទុកពេលឱ្យអ្នកឯង១អាទិត្យលាងខួររកភ័ស្តុតាងឱ្យច្បាស់អាទិត្យក្រោយជួបគ្នា» ។ ឆ្លើយតបទៅនឹងព័ត៌មានដែលអ្នកនាងគ្រោងប្ដឹងគណនីហ្វេសប៊ុកនោះទៅ តុលាការ អ្នកនាងក៏បានបញ្ជាក់បន្ថែមដែរថា «កុំអាងខ្ញុំជាមនុស្សមហាជនចង់មកដៀលខ្ញុំស្រេចចិត្ត ខ្ញុំបង្ហោះក្នុង Acc ផ្ទាល់ខ្លួនរបស់ខ្ញុំទេ តែអ្នកមកបំពានសិទ្ធិខ្ញុំ បំណាច់អ្នកមិនគោរពសិទ្ធិខ្ញុំទៅហើយ ខ្ញុំក៏មិនគោរពអ្នកវិញដែរ ។ ខ្វះអីមនុស្សជេរខ្ញុំ និង ដៀលខ្ញុំ តែខ្ញុំមិនខ្វល់ ព្រោះពួកគេមិនដែលចូលមកជេរក្នុងAcc ផ្ទាល់ខ្លួនខ្ញុំទេ ខ្ញុំលែងយល់មុខទៀតហើយ»

ច​ន ច័ន្ទ​លក្ខិណា គំរាម​ប្ដឹង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​

នេះជាលើកទីមួយហើយដែលអ្នកនាង ចន ច័ន្ទលក្ខិណា គំរាមប្ដឹងដល់អ្នកដែលនិយាយមិនល្អពីអ្នកនាង ប៉ុន្តែនេះមិនមែនជាលើកមួយនោះឡើយដែលមានអ្នកនិយាយមិនល្អពីអ្នកនាងក្នុងរឿងរ៉ាវគ្រួសារផ្ទាល់ខ្លួននោះ ហើយបើទោះបីជាអ្នកនាងចេញមុខបញ្ជាក់ហេតុផលដល់មហាជនជាច្រើនលើកច្រើនសារមក ហើយក៏ដោយ ក៏មហាជនមួយចំនួននៅតែដាក់បន្ទុកមកលើអ្នកនាងក្នុងរឿងលែងលះជាមួយលោក យុត្ថារ៉ា ឆាន្នី ដដែល ។ យើងមិនទាន់ដឹងថា ការប្រកាសចង់ប្ដឹងប្ដល់ដើម្បីរក្សាកិត្តិយសផ្ទាល់ខ្លួនរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នឹងកើតមានឡើងដូចការនិយាយដែរឬយ៉ាងណានោះឡើយ ខណៈដែលពេលនេះអ្នកនាងបានទុក ពេលឱ្យគណនីហ្វេសប៊ុកខាងលើមួយអាទិត្យដើម្បីរកភស្ដុតាងឱ្យច្បាស់ហើយនឹងជួបគ្នានៅអាទិត្យក្រោយនោះ ៕ ភូមិន្ទ

ច​ន ច័ន្ទ​លក្ខិណា គំរាម​ប្ដឹង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​
ច​ន ច័ន្ទ​លក្ខិណា គំរាម​ប្ដឹង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​
ច​ន ច័ន្ទ​លក្ខិណា គំរាម​ប្ដឹង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​
ច​ន ច័ន្ទ​លក្ខិណា គំរាម​ប្ដឹង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​