បញ្ហា​៤​សំខាន់​ អង្ករ​កម្ពុជា​ពិបាក​នាំ​ចេញ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញ​ពី​បញ្ហា​ចម្បង​៤​សំខាន់​ដែល​បង្ក​ជា​​កត្តា​ប្រឈម​ក្នុង​ការ​នាំ​ចេញ​អង្ករ។​​

 

បញ្ហា​៤​សំខាន់​ អង្ករ​កម្ពុជា​ពិបាក​នាំ​ចេញ

 (រូបភាព៖  Page សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា)

 

បញ្ហា​ផលិត​កម្ម ៖
 
​-បច្ចេកទេស​ និង​ប្រព័ន្ធ​ធារា​សាស្ត្រ​នៅ​ខ្សោយ
 
​-ឥណទាន​មិន​ទាន់​សម​ស្រប​សម្រាប់​កសិករ
 
-បញ្ហា​ពូជ​មិន​ទាន់​ច្បាស់​លាស់​និង​ខ្វះខាត
 
-បញ្ហា​អគ្គិសនី​​​តម្លៃ​នៅ​ខ្ពស់
 
-សហគមន៍​កសិកម្ម​មិន​ទាន់​រឹង​មាំ
 
-បញ្ហា​ស្មុគស្មាញ​ខ្លាំង​គឺ​ធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​ជា​ដើម។

 
 

បញ្ហា​ប្រមូល​ផល​និង​ការ​កែ​ច្នៃ៖
 
-ការ​ប្រមូល​ផល​នៅ​ខ្វះ​ខាត​បច្ចេកទេស ហើយ​ខាត​បង់​ច្រើន
 
-រយៈពេល​ចុង​ក្រោយ​ផ្នែក​កែ​ច្នៃ​ប្រឈម​ខ្លាំង​​ដោយ​សារ​បញ្ហា​កើត​ចេញ​ពី​ហិរញ្ញប្បទាន​សម្រាប់​ទ្រ​ទ្រង់​ដល់​អ្នក​កែ​ច្នៃ មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ និង ក្រុម​ហ៊ុន​នាំ​ចេញ​ជា​ដើម។

 
 

• បញ្ហា​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្នែក​ដឹក​ជញ្ជូន (LOGISTICS)៖
 
-តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជុំវិញ ដែល​មាន​ពាណិជ្ជកម្ម​អង្ករ​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ថ្លៃ​ដើម និង​ការ​នាំ​ចេញ។​​

 

• បញ្ហា​ទី​ផ្សារ៖  នៅ​មាន​ភាព​ចង្អៀត​នៅ​ឡើយ​សម្រាប់​ធានា​តម្លៃ​អង្ករ​ក្នុង​ស្រុក​ឲ្យ​បន្ត​ខ្ពស់​
 
គួរ​រំលឹក​ថា ក្នុង​ឆមាស​ទី​១​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ធ្លាក់​ចុះ ៥.៨% ៕

 

 
អត្ថបទ៖ លឹម សុនា