ចាន់ គង់​ការ​ បង្ហើប​គោលដៅ​ធំ​​មួយ​ក្នុង​ជីវិត​

អតីត​កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា Cambodia Next’s Top Model ចាន់ គង់​ការ ​បង្ហើបគោល​ដៅ​​ធំ​​មួយ​ក្នុង​ជីវិត​ថា​ ទៅ​ថ្ងៃ​អនាគត​ នាង​ចង់​ធ្វើ​ជា​អ្នក​ផលិត ​និង​រៀប​ចំ​កម្មវិធី​ខាង​ផ្នែក Fashion ជាពិសេស​ម៉ូដ​ណា​ប្លែក​ៗ​ ហើយ​មិន​ទាន់​មាន​នៅ​ស្រុក​ខ្មែរ​​ បើ​ទោះ​ជា​ពេល​នេះ​ នាង​មិន​ទាន់​បាន​ហ្វឹក​ហាត់​ជំនាញ​នេះ​​ក៏​ដោយ​។

 

ចាន់ គង់​ការ​ បង្ហើប​គោលដៅ​ធំ​​មួយ​ក្នុង​ជីវិត​

 

“​អ្វី​គ្រប់​យ៉ាង​ដែល​ទាក់​ទង​នឹង​ Fashion បង​ស្រលាញ់​ទាំង​អស់​ ដូច​ជា​ការ​ដើរ​ម៉ូដ ច្នៃ​ម៉ូដជាដើម​ ប៉ុន្តែ​ក្តី​ស្រមៃ​បង​​ គឺ​ចង់​ធ្វើ​ជា​អ្នក​​ផលិត​ និង​ដឹកនាំ​កម្មវិធី​ដែល​ពាក់​ព័ន្ធ​នឹង​ Fashion បែប​ប្លែកៗ​ និង​មិន​ទាន់​មាន​នៅ​ស្រុក​ខ្មែរ”។ គង់​ការ​ ថ្លែង។​

 

យ៉ាង​ណា​មិញ​​ បើ​ទោះ​ជា​ស្រលាញ់​ខាង​ផ្នែក Fashion ខ្លាំង​​ក៏​ដោយ​ អាជីព​សិល្បៈ​ដូច​ជា​ ការ​សម្ដែង​ ឬ​ច្រៀង​ នាង​នៅ​តែ​ទទួល​បើសិន​ជា​មាន​ផលិតករ​​​ចង់​បាន​រូប​នាង​ទៅ​សម្ដែង​ ឬ​ច្រៀង​ជា​ដើម។

 

ចាន់ គង់​ការ​ បង្ហើប​គោលដៅ​ធំ​​មួយ​ក្នុង​ជីវិត​

 

“ថ្មី​ៗ​នេះ​ បងទើប​តែ​ទទួល​បាន​ឱកាស​សម្ដែង​រឿង​ថ្មី​មួយ ​ដែល​ជា​ប្រភេទ​កាប់​ចាក់​វាយ​ប្រហារ និយាយ​រួម​ទៅ​បង​ទទួល​ទាំង​អស់​ឲ្យ​តែ​អ្នក​ដឹកនាំ​រឿង​គេ​ចង់​បាន​ និង​ បាន​ឃើញ​ពី​សមត្ថភាព​បង។ ម្យ៉ាង​ទៀត ​បង​យល់​ថា​ ការ​សម្ដែង​អាច​ធ្វើ​អោយ​បង​យល់​ដឹង ​និង​ទទួល​បាន​បទ​ពិសោធន៍​ការ​​ងារ​ច្រើន​ក្នុង​វិស័យ​សិល្បៈ​មួយ”​។គង់​ការ​ បញ្ជាក់​ដូច្នេះ។​

ទាក់​ទិន​នឹង​វិស័យ​សម្តែង​ គង់​ការ ប្រាប់​ថា ​វា​ជា​បំណង​ប្រាថ្នា​របស់​នាង​ដែរ​ បន្ទាប់​ពី​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដ ​និង​ពិធីការនី​ ។ ជាមួយ​គ្នា​នេះ ​​នាង​អះ​អាង​ថា ​បើ​បាន​ចេះ​​អាជីព​​សម្ដែង​មួយ​ទៀត​​​​ គឺ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​ច្រើន​​ ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​សិល្បៈ​ស្រុក​យើង​អោយ​កាន់​តែ​រីក​ចម្រើន និង​កុំ​ឲ្យ​ចាញ់​តារាៗ​ស្រុក​គេ​៕

 


អត្ថបទ៖ ថា​ ម៉ាលីដា​