អេម! បាន​មើល​រឿង Star Trek Beyond មុន​អាមេរិក ហើយ​អាច​ឈ្នះ​រង្វាន់​ទៀត

ខ្សែ​ភាពយន្ត​អាមេរិក​បែប​វិទ្យាសាស្ត្រ Star Trek Beyond ដែល​ល្បី​ថា​នឹង​ល្អ​មើល​នោះ នឹង​ចាប់​បញ្ចាំង​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២០-កក្កដា នេះ​ហើយ មុន​រោងកុន​នៅ​អាមេរិក​បញ្ចាំង​ជា​ផ្លូវការ ២ ថ្ងៃ​មុន​ឯណោះ ពោល​គឺ​នៅ​ថ្ងៃ​ទី​២២-កក្កដា។

 

ការ​បញ្ចាំង​ពិសេស (4DX Paid Preview) របស់​ភាពយន្ត​កំពូល​នេះ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង ២:៤០ រសៀល ថ្ងៃ​ពុធ ទី​២០-កក្កដា នៅ Major Cineplex by Cellard ខណៈ​ដែល​ការ​សម្ពោធ​បញ្ចាំង​ផ្លូវ​ការ (Gala Premiere) ធ្វើ​ឡើង​នៅ​ម៉ោង ៦:៤៥ ល្ងាច​ថ្ងៃ​ដដែល។

 

ទស្សនិកជន​ដែល​ទិញ​សំបុត្រ​ទស្សនា (4DX) សម្រាប់​ការ​បញ្ចាំង​ពិសេស​នា​ពេល​រសៀល​នោះ នឹង​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​អាវយឺត​ Star Trek Beyond សរុប ២០ រង្វាន់។ អ្នក​គ្រាន់​តែ​រក្សា​កន្ទុយ​សំបុត្រ ដើម្បី​ចាប់​ឆ្នោត​យក​រង្វាន់​បន្ទាប់​ពី​ទស្សនា​ចប់​ភ្លាមៗ។

 

អេម! បាន​មើល​រឿង Star Trek Beyond មុន​អាមេរិក ហើយ​អាច​ឈ្នះ​រង្វាន់​ទៀត

 

Star Trek Beyond ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Justin Lin ដែល​ជា​អ្នក​ដឹកនាំ​រឿង​ស៊េរី Fast & Furious។ ភាពយន្ត​នេះ ជា​ស៊េរី​ថ្មី​ទី៣ បន្ទាប់​ពី​រឿង Star Trek (2009) និង Star Trek Into Darkness (2013)។ Star Trek Beyondនិយាយ​ពី​ក្រុម USS Enterprise ដែល​កំពុង​បំពេញ​បេសកកម្ម​រយៈពេល ៥ ឆ្នាំ​លើ​យាន​អវកាស រុក​រក​ភព​មួយ​ដែល​គ្មាន​អ្នក​ណា​ទៅ​ដល់។ ប៉ុន្តែ បាន​ពាក់​កណ្ដាល​ផ្លូវ ពួកគេ​ត្រូវ​ក្រុម​ភព​ផ្កាយ​វាយ​ប្រហារ រហូត​ដល់​បង្ខំ​ចិត្ត​បោះបង់​យាន​អវកាស​ខ្លួន​ចោល ហើយ​ធ្លាក់​រសាត់​អណ្ដែត​ដល់​ភព​ថ្មី​មួយ​ទៀត ដែល​ទីនោះ​ពួកគេ​ក៏​ជួប​នឹង​សត្រូវ​ថ្មី​កាច​សាហាវ​ដែរ។

 

ភាពយន្ត​​ដែល​ចំណាយ​ដើម​ទុន​ជាង១៥០លាន​ដុល្លារ​នេះ​ ចូលរួម​សម្ដែង​ដោយ Chris Pine, Zachary Quinto, Karl Urban, Zoe Saldana, Simon Pegg, John Cho, Anton Yelchin, Idris Elba, Sofia Boutella, Deep Roy រួម​ជាមួយ​តារា​ជា​ច្រើន​រូប​ទៀត។

 

កុំ​ភ្លេច​ទៅ​ទស្សនា​ណា៎! បាន​ទស្សនា​មុន​គេ ហើយ​មាន​ឱកាស​ឈ្នះ​រង្វាន់​អាវ​យឺត Star Trek Beyond ដ៏​ស្រស់​ស្អាត​ទៀត!

 

 

អត្ថបទ៖ សុផាត