​ទារក​ដែល​ទើប​នឹង​កើតមាន​លាមក​បែបណា​?

​ទារក​ដែល​ទើប​នឹង​កើតមាន​លាមក​បែបណា​?


​ទារក​ដែល​ទើប​នឹង​កើតមាន​លាមក​បែបណា​?

​ឆ្លងកាត់​អស់​រយៈពេល​៩​ខែ​១០​ថ្ងៃ កូន​បាន​កើតចេញ​ពី​ផ្ទៃ​អ្នក​យ៉ាង​រលូន ដូចនេះ​ក្រោយពេល​ដែល​កើត​ចេញ​មក​គឺ​មាន​រឿង​ជាច្រើន​ដែល​អ្នក​គួរតែ​ធ្វើ ប៉ុន្តែ​មាន​រឿង​សំខាន់​ពីរ​ដែល​អ្នក​ត្រូវតែ​ធ្វើ​ជា​ចាំបាច់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​នៅពេល​ដែល​កូន​កើតចេញ​ពី​ផ្ទៃ​អ្នក​ភ្លាម រឿង​ទីមួយ​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​គឺ​បំបៅ​ទឹកដោះ​អ្នក​ដល់​កូន ព្រោះ​ក្រោយពេល​ដែល​អ្នក​សម្រាល​ហើយ​កន្លះ​ម៉ោង អ្នកនឹង​អាច​មាន​ទឹក​ដោះចេញ ពេល​នោះ​ហើយ​ជា​ពេលវេលា​យ៉ាង​ស័ក្តិសម​សម្រាប់​អ្នក​បំបៅកូន ទោះបីជា​មាន​លក្ខណៈ​តិច ក៏​អ្នក​ត្រូវតែ​ព្យាយាម​បំបៅកូន​ដែរ ព្រោះ​វា​មាន​សារធាតុចិញ្ចឹម​នៅក្នុង​ទឹកដោះ​ដំបូង​ច្រើនជាង​ពេល​ធម្មតា​។ ម្យ៉ាងទៀត​គេ​អាច​នឹង​បត់ជើងធំ​នៅ​រយៈពេល​១២​ម៉ោង​បន្ទាប់ពី​ចេញពី​ផ្ទៃ​អ្នក​ម្តាយ ដែល​លាមក​នោះ​អាច​នឹង​មាន​ពណ៌​បៃតងចាស់ ដែល​ជា​លាមក​ដែល​គេ​បាន​ផ្ទុក​កាល​នៅក្នុង​ផ្ទៃ​ម្តាយ ប៉ុន្តែ​ប្រសិនជា​កូន​មិន​ទាន់​បត់ជើង​ក្នុង​រយៈពេល​២៤​ម៉ោង នោះ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​រឿងនេះ ដោយសារ​តែ​កូន​ត្រូវតែ​បត់ជើងធំ​នេះ​ចេញ​មក​ទើប​វា​ល្អ​ចំពោះ​សុខភាព​កូន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។