ស្ត្រីម្នាក់ត្រូវភ្លើងឆក់ស្លាប់ ខណៈចេញពីបន្ទប់ទឹកច្រតដៃប៉ះចំព្រីភ្លើង

ខេត្តពោធិ៍សាត់ ៖ ស្រី្តម្នាក់ស្លាប់ចោលប្តីនិងកូនយ៉ាងអាណោចអាធម្ម ក្រោយពេលឆក់ខ្សែភ្លើងនៅផ្ទះ និងប្តី រងរបួសស្រាល។ ករណីឆក់ខ្សែភ្លើងនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់ទឹក ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកគ្រករ ខេត្តពោធិ៍សាត់។

សមតត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច សុភ័ក្រ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាកម្មករ រោងចក្រមានទីលំនៅ ក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកភ្នំក្រវាយខេត្តពោធិ៍សាត់ ស្លាប់ ក្នុងមន្ទីរពេទ្យ។ ចំណែកឯប្តីជនរងគ្រោះ ឈ្មោះ ចាន់ នី អាយុ៣២ឆ្នាំ បានរងរបួសស្រាលរស់នៅក្នុងភូមិ ឃុំជាមួយប្រពន្ធ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះជាប្រពន្ធបានចូលក្នុងបន្ទប់ទឹកដើម្បីងូតទឹក ស្រាប់តែពេលបើកទ្វារចេញក៏ស្រែកហៅឲ្យប្តីជួយ ភ្លាមនោះបុរសជាប្តីបានរត់មកជួយប្រពន្ធ ប្តីក៏បានឆក់តពី ប្រពន្ធតែឆក់តិចៗ ក៏ប្រញ៉ាប់នាំប្រពន្ធទៅសង្រោះនៅមន្ទីរពេទ្យ តែជាអកុសលដោយសារប្រពន្ធមាន ស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យប្រឹងអស់លទ្ធភាពក្នុងការព្យាល ជនរងគ្រោះបានស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។បច្ចុប្បន្នគ្រូពេទ្យបានប្រគលសាកសពជឲ្យគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ស្ត្រីម្នាក់ត្រូវភ្លើងឆក់ស្លាប់ ខណៈចេញពីបន្ទប់ទឹកច្រតដៃប៉ះចំព្រីភ្លើង ស្ត្រីម្នាក់ត្រូវភ្លើងឆក់ស្លាប់ ខណៈចេញពីបន្ទប់ទឹកច្រតដៃប៉ះចំព្រីភ្លើង ស្ត្រីម្នាក់ត្រូវភ្លើងឆក់ស្លាប់ ខណៈចេញពីបន្ទប់ទឹកច្រតដៃប៉ះចំព្រីភ្លើង ស្ត្រីម្នាក់ត្រូវភ្លើងឆក់ស្លាប់ ខណៈចេញពីបន្ទប់ទឹកច្រតដៃប៉ះចំព្រីភ្លើង

 

ប្រភព៖ nokorwatnews

  • ស្ត្រីម្នាក់ត្រូវភ្លើងឆក់ស្លាប់ ខណៈចេញពីបន្ទប់ទឹកច្រតដៃប៉ះចំព្រីភ្លើង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: