ព្រឺ​ឆ្អឹង​ណាស់​៖ លេង​កម្សាន្ត​ជាមួយ​ក្រពើ​បែប​គ្រោះថ្នាក់​យ៉ាងនេះ​!

កាលពីពេលថ្មីៗនេះគេឃើញនៅក្នុងប្រព័ន្ធអ៊ិនធឺរណេតមានការបង្ហោះយ៉ាងព្រោងព្រាតនូវរូបថតប៉ុន្មានសន្លឹកដែលបង្ហាញពីសកម្មភាពរបស់ភ្ញៀវទេសចរណ៍ជាច្រើននាក់កុំពុងដាក់ចំណីឲ្យសត្វក្រពើជាច្រើនក្បាលក្នុងស្រះចិញ្ចឹមក្រពើមួយកន្លែងក្នុងខេត្តជុនបូរី ប្រទេសថៃ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបថតប៉ុន្មានសន្លឹកនេះដែរត្រូវបានថតដោយបុរសអ្នករត់តាក់ស៊ីជនជាតិថៃម្នាក់ឈ្មោះលោក ចុន នុក (Jon Nok) បន្ទាប់ពីគាត់បានឃើញសកម្មភាពដ៏សាហាវរបស់សត្វក្រពើក្នុងការដណ្ដើមចំណីគ្នាពីភ្ញៀវទេសចរដែលបានដាក់ឲ្យពួកវាស៊ីមានដូចជាសាច់គោជាដើម ហើយសម្រាប់សកម្មភាពរបស់សត្វក្រពើ(ត្របាក់ចំណី)ទាំងនោះពិតជាអាចបង្កគ្រោះដល់ភ្ញៀវទេសចរបានបើសិនជាមានការធ្វេសប្រហែសនៅថ្ងៃណាមួយ ។

ព្រឺ​ឆ្អឹង​ណាស់​៖ លេង​កម្សាន្ត​ជាមួយ​ក្រពើ​បែប​គ្រោះថ្នាក់​យ៉ាងនេះ​!

ភ្ញៀវទេសចរដែលចូលចិត្តទៅដាក់ចំណីឲ្យសត្វក្រពើទាំងនោះភាគច្រើនជាជនជាតិចិន ហើយទោះបីជាសកម្មភាពនេះអាចបង្កភាពសប្បាយរីករាយដល់ពួកគេយ៉ាងណាក្ដី ក៏មានមតិជាច្រើនបានលើកឡើងថា វាពិតជារឿងមួយដែលប្រថុយនឹងគ្រោះថ្នាក់បំផុត បើសិនជាថ្ងៃណាមួយខ្ទមទឹកត្រូវបាត់តើមានរឿងអ្វីតើតឡើងចំពោះភ្ញៀវទេសចរទាំងនោះ? បន្ទាប់ពីរូបថតរបស់លោក ចុន នុក ត្រូវបានចែកចាយបន្តគ្នាយ៉ាងច្រើននៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter រួចមក ក្រុមមន្ត្រីប៉ូលិសក្នុងខេត្តជុនបូរី បានចុះទៅដល់កន្លែងចិញ្ចឹមក្រពើ ដែលមានឈ្មោះថា «Elephant Kingdom» នោះផ្ទាល់តែម្ដង និង បានបញ្ជាឲ្យបិទដំណើរការរយៈពេល ៩០ ថ្ងៃដើម្បីត្រួតពិនិត្យមើលប្រព័ន្ធសុវត្ថិភាព ថាតើវាអាចផ្ដល់សេចក្ដីសុខឲ្យភ្ញៀវទេសចរ ឬក៏អត់? យោងតាមសម្ដីរបស់ម្ចាស់កសិដ្ឋានចិញចឹមក្រពើខាងលើឈ្មោះ យូថិន យ៉ុងជីប្រាផាកន (Uthen Youngprapakorn) បានឲ្យដឹងថា អាងចិញ្ចឹកក្រពើរបស់លោកមិនដែលបង្កបញ្ហាអ្វីដល់ភ្ញៀវទេសចរឡើយ ផ្ទុយទៅវិញភ្ញៀវទេសចរទាំងអស់បែជាមានភាពសប្បាយរីករាយបំផុតចំពោះសត្វក្រពើរបស់លោកទាំងនេះ ។

ព្រឺ​ឆ្អឹង​ណាស់​៖ លេង​កម្សាន្ត​ជាមួយ​ក្រពើ​បែប​គ្រោះថ្នាក់​យ៉ាងនេះ​!

កសិដ្ឋានចិញ្ចឹមក្រពើដែលកំពុងមានភាពទាក់ទាញ និង គួរឲ្យខ្លាចនេះទៀតសោតមានស្រះធំៗចំនួនពីរ ដែលផ្ទុកសត្វក្រពើ និង សត្វក្រពា សរុបទាំងអស់ចំនួន ៤.៣០០ ក្បាល ហើយក្នុងកំឡុងពេលនេះមន្ត្រីប៉ូលិសបានផ្អាកដំណើរការរយៈពេល ៩០ ថ្ងៃដើម្បីត្រួតពិនិត្យសុវត្ថិភាពជូនភ្ញៀវទេសចរ ។

ព្រឺ​ឆ្អឹង​ណាស់​៖ លេង​កម្សាន្ត​ជាមួយ​ក្រពើ​បែប​គ្រោះថ្នាក់​យ៉ាងនេះ​!

គួរបញ្ជាក់ដែរថា ការចិញ្ចឹមសត្វក្រពើគឺជាវិស័យកសិកម្មដ៏ធំបំផុតមួយក្នុងប្រទេសថៃ ព្រោះការបូប និង ស្បែកជើងកវែងយីហោល្បីៗមួយចំនួនដែលធ្វើឡើងពីស្បែកក្រពើ គឺសុទ្ធសឹងតែមានប្រភពចេញពីប្រទេសនេះទាំងអស់ ៕

ព្រឺ​ឆ្អឹង​ណាស់​៖ លេង​កម្សាន្ត​ជាមួយ​ក្រពើ​បែប​គ្រោះថ្នាក់​យ៉ាងនេះ​!

ប្រភព៖ pmhotnews

  • ព្រឺ​ឆ្អឹង​ណាស់​៖ លេង​កម្សាន្ត​ជាមួយ​ក្រពើ​បែប​គ្រោះថ្នាក់​យ៉ាងនេះ​!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: