Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​

ភូមិគ្រឹះ​តម្លៃ​ជាង​២៥​លាន​ផោន​របស់​លោក Jose Mourinho ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុង​ត្រូវ​ចោរ​ព្យាយាម​គាស់​ចូល​តែ​មិន​បាន​សម្រេច។

 Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​ Jose Mourinho និងភរិយា

 

យោង​តាម​សេចក្ដី​រាយការណ៍​ ​ពេល​កើត​ហេតុ អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ Manchester United​ កំពុង​មើល​ទូរទស្សន៍​ នៅ​ជាន់​លើ​ខណៈ អ្នក​បម្រើ​បាន​ឃើញ​ជន​សង្ស័យ​ ដែល​ជា​បុរស​មាន​មាឌ​មាំ​ព្យាយាម​គាត់​ទ្វារ​ចូល បន្ទប់​ក្រោម​ដី​ធ្វើ​ឲ្យ​នាង​ស្រែក​ឆោឡោ​តែ​ម្ដង។

 

យ៉ាងណា​ក៏ដោយ​ចោរ​ដែល​ព្យាយាម​គាស់​ផ្ទះ​​ត្រូវ​បាន​សន្តិសុខ​ឃាត់​ខ្លួន​ភ្លាម​ៗ​មុន​ពេល​ដែល​ត្រូវ​ប្រគល់​ឲ្យ​ប៉ូលិស​ ខណៈ​លោក​ Mourinho បាន​ឈរ​មើល​ហេតុ​ការណ៍​ខាង​លើ​តាម​បង្អួច​២នាក់​ប្រពន្ធ។ ជន​សង្ស័យ​មាន​ឈ្មោះ​ថា Gabor Roman មាន​អាយុ​២៥​ឆ្នាំ ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៤​សប្ដាហ៍៕​

 

Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​

 

Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​

 

Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun