វៀតណាម បន្តលត់សិង្ហបុរី ដើម្បីយកលេខ១ តែ អូស្រ្តាលី និងម៉ាឡេស៊ី ប្រជែងគ្នាយកលេខ២ នៅល្ងាចនេះ

ក្រុមU16ជម្រើសជាតិវៀតណាម បានបន្តលត់ក្រុមសិង្ហបុរី ៣-០ នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃចន្ទនេះ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលA ឯក្រុមU16ជម្រើសជាតិអូស្រ្តាលី និងក្រុមម៉ាឡេស៊ី នឹងត្រូវប្រកួតគ្នា នៅពហុកីឡដ្ឋាននាល្ងាចម៉ោង ៦:៣០ ថ្ងៃនេះដែរ ដើម្បីប្រជែងគ្នាយកចំណាត់ថ្នាក់លេខ២ប្រចាំពូលនេះ។

Australia

ការបន្តយកឈ្នះលើក្រុមសិង្ហបុរី ៣-០ លើកនេះបានធ្វើឲ្យក្រុមវៀតណាម មានកំណត់ត្រាល្អជាងគេ ដោយ៥ប្រកួតប្រកួត ឈ្នះ៤ និងស្មើ១ប្រកួត នឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់ AFF U16 Championship 2016 បន្ទាប់ពីក្រុមមួយនេះបានធ្លាក់ត្រឹមវគ្គជម្រុះតាមពូល កាលពីឆ្នាំ២០១៥។ រីឯក្រុមសិង្ហបុរី បានបន្តធ្លាក់ពីព្រឹត្តិការណ៍នេះជាថ្មីម្តងទៀត ដោយ៥ប្រកួតពួកគេ បានឈ្នះតែ១ប្រកួតទេ និងចាញ់រហូតដល់៤ប្រកួត។

Malaysia

ដោយឡែក ការជួបគ្នារវាងក្រុមអូស្រ្តាលី និងក្រុមម៉ាឡេស៊ី បានក្លាយជាការប្រកួតកាត់សេចក្តីយ៉ាងសំខាន់បំផុត ព្រោះ៤ប្រកួតកន្លងមកនេះ ក្រុមទាំង២បានឈ្នះ២ ស្មើ១ និងចាញ់១ប្រកួតដូចគ្នា ហេតុនេះ ក្រុមណាឈ្នះនៅក្នុងការប្រកួតនេះ នឹងត្រូវឡើងទៅវគ្គបន្តជាមួយក្រុមវៀតណាម។ យ៉ាងណាក៏ដោយ ការមានគ្រាប់បាល់ចំណេញច្រើនជាង បានធ្វើឲ្យក្រុមអូស្រ្តាលី មានប្រៀបលើក្រុមម៉ាឡេស៊ី បន្តិច គឺបានត្រឹមលទ្ធផលស្មើជាមួយក្រុមម៉ាឡេស៊ី លើកនេះ ក៏អាចជួយឲ្យ អូស្រ្តាលី ឡើងទៅវគ្គបន្តបានដែរ។

mm1

ចំណែកក្រុមចំណាត់ថ្នាក់លេខ២ឆ្នាំចាស់ មីយ៉ាន់ម៉ា និងហ្វីលីពីន ក៏ត្រូវប្រកួតគ្នា នៅរសៀលម៉ោង ៣:៣០ ថ្ងៃចន្ទនេះដែរ ប៉ុន្តែវាគ្រាន់តែជាការប្រកួតបង្រ្គប់ប៉ុណ្ណោះ ព្រោះក្រុមទាំង២នេះបានធ្លាក់ចេញដោយស្វ័យប្រវត្តិដូចគ្នាហើយ ព្រោះ៤ប្រកួតកន្លងមកនេះមីយ៉ាន់ម៉ា បានឈ្នះ១ ស្មើ១ និងចាញ់២ប្រកួត មាន៤ពិន្ទុ ខណៈហ្វីលីពីន ឈរនៅបាតរាតាងដោយមាន២ពិន្ទុ ជាមួយការស្មើ២ និងចាញ់២ប្រកួត៕

  • វៀតណាម បន្តលត់សិង្ហបុរី ដើម្បីយកលេខ១ តែ អូស្រ្តាលី និងម៉ាឡេស៊ី ប្រជែងគ្នាយកលេខ២ នៅល្ងាចនេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កីឡា