សពលោក កែម ឡី នឹងហែទៅបញ្ចុះនៅខេត្តតាកែវ ថ្ងៃអាទិត្យនេះ

គណៈកម្មការរៀបចំបុណ្យនិងក្រុមគ្រួសារបានសម្រេចដង្ហែសពលោក កែម ឡី ទៅបញ្ចុះនៅខេត្តតាកែវជាទឹកដីភូមិកំណើតរបស់លោកនៅថ្ងៃអាទិត្យទី២៤ខែកក្កដាសប្តាហ៍នេះ។

សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំបុណ្យបានផ្សព្វផ្សាយនៅថ្ងៃនេះឲ្យដឹងថា ពិធីដង្ហែសពចាប់ផ្តើមនៅម៉ោង៧ព្រឹកចេញពីវត្តចាស់ក្នុងរាជធានីភ្នំពេញឆ្ពោះទៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

លោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយការបាញ់សម្លាប់ សពរបស់លោកត្រូវបានតម្កល់ទុកនៅវត្តចាស់ធ្វើបុណ្យតាមប្រពៃណីនិងទុកឱកាសឲ្យសាធារណជនចូលគោរពដល់វិញ្ញាណក្ខន្ធរបស់លោក៕

 

ប្រភពៈ VOD


Related Posts