អាណោចអាធ័ម​ណាស់ ! ទម្រាំ​ដើរ​រក​ឃើញ​ហួសពេល​ទៅ​ហើយ

ខេត្តកំពង់ធំ ៖ មន្ត្រី​អាវុធហត្ថ​ស្រុក​ស​ន្ទុ​ក​ម្នាក់​ដោយសារ​តែ​តូចចិត្ត​នឹង​ប្រពន្ធ​មានចិត្ត​មិន​ស្មោះត្រង់ និង​បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ក៏​ដើរ​​ចេញ​ទៅ​ក្រៅ​បាត់ តែ​ដោយ​បាត់​ឪពុក​យូរ​ពេក​កូន​ៗ​ក៏​នាំ​គ្នា​ដើរ​រក ទម្រាំ​រក​ឃើញ​គឺ​ហួសពេល​បាត់​ទៅ​ហើយ គឺ​ឪពុក​បាន​ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​ប្រទះ​ឃើញ​សព​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​តា​ព្រាច ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ផ្ទះ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​សម្រេចចិត្ត​យក​ក្រមា​ទៅ​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​ដើម​សុ​ក្រម​ដែល​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែលជា​១០០​ម៉ែត្រ​នេះ​មានឈ្មោះ វ៉ា​ន សី អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស​ន្ទុ​ក មានកូន​៣​នាក់​ក្នុង​គ្រួសារ ប្រុស​២​នាក់ និង​ស្រី​ម្នាក់ ។

ប្រភព​បន្ត​ទៀត​ថា ពី​មុន​មក​ក្រុម​គ្រួសារ​ខាងលើ​នេះ​រស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភង្គ​ល លុះ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ក្រុម​គ្រួសារ​ខាងលើ​នេះ​ចេះ​តែ​មាន​បញ្ហា​ជាមួយ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ ដោយហេតុ​ថា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​គឺជា​ស្រី​មានចិត្ត​មិន​ស្មោះ​ជាមួយនឹង​ប្តី ចេះ​តែ​លេប​ខា​យ មាន​សាហា​យ​ស្មន់​ជាមួយ​ប្រុស​ផ្សេង ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ឈឺចាប់​គ្រាំ​ឈាម និយាយ​ជាមួយ​ប្រពន្ធ​ក៏​គេ​មិន​ស្តាប់ ទាំង​រឿង​ស្នេហា ទាំង​រឿង​ទ្រព្យសម្បត្តិ ម្តង​ហើយ​ម្តងទៀត ។ ជាក់ស្តែង​នៅ​មុន​ពេល​កើតហេតុ ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ដោយ​ជន​រង​គ្រោះជា​ប្តី​បាន​ខឹង​នឹង​ប្រពន្ធ​ថា​បាន​យក​ប្លង់​ដី​ទៅ​ឲ្យ​បងប្រុស​របស់​នាង​យក​ទៅ​បញ្ចាំ​គេ ក៏​កើតជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា បន្ទាប់​មក​បុរស​ជា​ប្តី​បាន​ដើរ​ចេញ​ទៅ​បាត់ ។ ដោយ​បាត់​ឪពុក​យូរ​ពេក​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ កូន​ៗ​ក៏​នាំ​គ្នា​ដើរ​រក​ក៏​ប្រទះ​ឃើញ​ឪពុក​បាន​ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់ ហើយ​ក៏​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើ​កោសល​វិ​ច្ច័​យ ។

ក្រោយ​ពី​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ក៏​ប្រគល់​សព​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕