ដក​ប្រធាន​មន្ទីរ​លក់​ដី​ចេញ​ដាច់​អនុប្រធាន​ចូល

ខេត្តកោះកុង ៖ ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ នៅ​សាលាខេត្ត​កោះកុង មាន​បើក​ពិធី​ប្រកាស​ប្តូរ​តំណែង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ឈ្មោះ មាស សុភាព បន្ទាប់​ពី​លោក​ប្រធាន​មន្ទីរ​ចាស់​មាន​ផ្ទុះ​រឿងអាស្រូវ​លួច​យក​ដី​រដ្ឋ​របស់​មន្ទីរ​លក់​ស្ងាត់​ៗ​មួយ​កន្លែង​បាន​ប្រាក់​ប្រមាណ​៣២​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​អគារ​ធិ​ការ​កិច្ច​នៃ​ក្រសួងកសិកម្ម ដើម្បី​ចាត់វិធានការ​រឿងអាស្រូវ​មួយ​នេះ ។

ពិ​ធី​ដក​តំណែង​ប្រធាន​មន្ទីរ​ចាស់ ហើយ​ដាក់​ប្រធាន​ថ្មី​ជំនួស​វិញ គឺ​លោក អ៊ី ម៉េ​ង​លាង ដោយ​យោង​តាម​ប្រកាស​របស់​ក្រសួងកសិកម្ម​ចុះ​ថ្ងៃ​ទី​៣០ មិថុនា ២០១៦ ។

ការ​ប្រកាស​ស្ថិត​ក្រោម​អធិបតីភាព​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ លោក ហាក់ ហឿ​ន សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក ស៊ុន បា​រ៉ា អភិបាលរង​ខេត្ត និង​មានការ​ចូលរួម​ពី​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​យ៉ាង​កុះករ ។