សមត្ថកិច្ច​ចាប់​មន្ត្រី​នគរបាល​ចប់​ភារកិច្ច​ពីរ​នាក់​ដោយសារ​តែ​គំរាម​បាញ់

សមត្ថកិច្ចបាននិយាយថា មន្ត្រីនគរបាលចប់ភារកិច្ចពីរនាក់ត្រូវបានចាប់ខ្លួននៅក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីពួកគេបានគំរាមបាញ់អ្នកគ្រប់គ្រងបារមួយកន្លែង ក្នុងពេលមានជម្លោះមួយដែលបានបញ្ចប់ នៅពេលដែលអ្នកទាំងពីរបានរកជំនួយពីរបុរសឯកសណ្ឋានពីរអ្នកផ្សេងទៀតដែលស្ពាយកាំភ្លើងអាកា-៤៧។ លោក កែវ សុខា មេប៉ុស្តិ៍សង្កាត់បាននិយាយថា ឧប្បត្តិហេតុនេះដែលបានកើតឡើងនៅបារ ដឺ ខនន័រ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ នៅម៉ោងប្រហែល១រសៀល បានចាប់ផ្តើមដោយសារតែជម្លោះមួយរវាងស្ត្រីអ្នកគ្រប់គ្រងនិងមន្ត្រីចប់ភារកិច្ច។ លោក ថាច់ មុនី្នរ័ត្ន ជាម្ចាស់បារ បាននិយាយថា មន្ត្រីម្នាក់ក្នុងចំណោមនោះជាភ្ញៀវមកជារឿយៗ ដែលជាញឹកញាប់រំខានបុគ្គលិក ហើយមន្ត្រីរូបនេះខឹងខ្លាំងនៅពេលដែល សាន ណារិន ជាអ្នកគ្រប់គ្រង បានសួរគាត់ ថាតើគាត់ត្រូវការភេសជ្ជៈផ្សេងទៀតទេ។ លោកបាននិយាយថា “គាត់ខឹងខ្លាំងនិងបានចោទអ្នកគ្រប់គ្រងថាបានមើលងាយគាត់ ថាគ្មានលុយផឹក។ គាត់បាននិយាយថា ‘យើងមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ’ “។ លោក មុនី្នរ័ត្ន បាននិយាយថា នៅពេលនោះ មន្ត្រីនោះបានចាកចេញ ហើយបានត្រឡប់មកវិញភ្លាមជាមួយនឹងបុរសពីរនាក់ស្លៀកពាក់ឯកសណ្ឋាននគរបាល ដែល ជិះម៉ូតូហុងដាណៃហ៊កមួយគ្រឿង ដោយមានម្នាក់ស្ពាយកាំភ្លើងអាកា-៤៧មួយដើម។ លោកបាននិយាយថា “ពួកគាត់បានឈប់នៅមុខហាង និងបានឲ្យបុគ្គលិកហៅអ្នកគ្រប់គ្រងចេញមកក្រៅឲ្យសុំទោស”។ លោកបាននិយាយបន្ថែមថា មន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយថា គាត់ […]

The post សមត្ថកិច្ច​ចាប់​មន្ត្រី​នគរបាល​ចប់​ភារកិច្ច​ពីរ​នាក់​ដោយសារ​តែ​គំរាម​បាញ់ appeared first on The Cambodia Daily.