រន្ធត់! សត្វឆ្កែ លះបង់ជីវិត ប្រយុទ្ធស្លាប់រស់ ជាមួយពស់វែក ៤ក្បាល ដើម្បីការពារម្ចាស់របស់វា

ឥណ្ឌា៖ កាលពីពេលថី្មៗនេះ សត្វឆ្កែ ១ក្បាល បានព្រលះជាមួយសត្វពស់វែក ៤ ក្បាល ដើម្បីការពារអាយុជីវិតម្ចាស់របស់វា។

យោងតាមប្រភពបានឱ្យដឹងថាសត្វឆ្កែ ១ក្បាល បានប្រយុទ្ធជាមួយសត្វពស់វែក ៤ ក្បាលយ៉ាងសាហាវ ។ នៅទីបំផុតសត្វឆ្កែបានទទួលជ័យជំនះ លើសត្វពស់ ៤ ក្បាល ក្រោយពីការប្រយុទ្ធ បានកើតឡើងអស់រយៈពេលមួយសន្ទុះរួចមក។

នៅទីតាំងប្រយុទ្ធនោះ គេឃើញមានឈាមជាច្រើន។  ក្រោយការប្រយុទ្ធ សត្វឆ្កែក៏បានងាប់តាមក្រោយ ដោយសារមិនអាចទ្រាំទ្រនឹងឥទ្ធិពលពិសពស់ដ៏សាហាវដែលបានជ្រាបចូលទៅក្នុងខ្លួនរបស់វា។

យោងតាមប្រភពបានឱ្យដឹងទៀតថា លោក Dibakar ជាម្ចាស់ រស់នៅក្នុងភូមិកើតហេតុ Sebekapur ក្នុងស្រុក Gajapati ប្រទេសឥណ្ឌា  មានអារម្មណក្តុកក្តួលឥតឧបមា នៅពេលដែលសត្វឆ្កែរបស់គាត់ លះបង់ជីវិតការពារគាត់ និងក្រុមគ្រួសារដូច្នេះ។ គាត់បានឲ្យដឹងថា រូបគាត់នឹងចងចាំអស់មួយជីវិត  និងបួងសួងដល់ព្រះឱ្យឆ្កែរបស់គាត់ បានទៅសុគតិភព។

បន្ថែមពីនេះផងដែរ អ្នកស្រុកភូមិជាច្រើន បានយកកម្រងផ្កាមកដាក់លើសាកសពរបស់សត្វឆ្កែដ៏កា្លហាននេះ ហើយបានធ្វើក្បួនដង្ហែសព មុនពេលយកទៅកប់ទៀតផង។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះកើតឡើង នៅពេលសត្វពស់ដ៏សាហាវទាំងនោះ ព្យាយាមចូលទៅក្នុងផ្ទះក្រុមគ្រួសារមួយ ដែលពេលនោះហើយ ដែលសត្វពស់ត្រូវឆ្លងកាត់សាកសពអ្នកការពារក្លាហាន ជាមុនសិន ទើបអាចចូលទៅយាយី សមាជិកម្ចាស់របស់វាបាននៅពីមុខច្រកទ្វារចូលតែម្តង៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់! សត្វឆ្កែ លះបង់ជីវិត ប្រយុទ្ធស្លាប់រស់ ជាមួយពស់វែក ៤ក្បាល ដើម្បីការពារម្ចាស់របស់វា

  • រន្ធត់! សត្វឆ្កែ លះបង់ជីវិត ប្រយុទ្ធស្លាប់រស់ ជាមួយពស់វែក ៤ក្បាល ដើម្បីការពារម្ចាស់របស់វា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ក្នុងស្រុក