នារី​100​នាក់​នាំ​គ្នា​ស្រាត​នៅ​ក្រុង CLEVELAND បរិហារ​ឥរិយាបថ​គណបក្ស​សាធារណរដ្ឋ

កាលពី​ថ្ងៃ​ទី​១៧ កក្កដា អ្នក​ថតរូប​អា​​មេ​រិ​ក លោក SPENCER TUNICK បាន​ប្រមូល​នារី​១០០​នាក់​ដែល​សុខចិត្ត​ស្រាត​ឱ្យ​លោក​ថត​នៅ​ទីក្រុង CLEVELAND រដ្ឋ​អូ​ហៃ​យ៉ូ សហ​រដ្ឋ​អា​មេ​រិ​ក ជា​កន្លែង​ត្រូវ​បើក​សមាជ​គណបក្ស​សាធារណរដ្ឋ សម្រេច​ប្រកាស​ឈ្មោះ​លោក DONALD TRUMP ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​នេះ ដើម្បី​បរិហារ​ពី​ឥរិយាបថ​របស់​គណបក្ស GRAND OLD PARTY ចំពោះ​នារី ។

នារី​ទាំងនោះ​ដែល​ស្រាត​បាន​លើក​កញ្ចក់​ធំ​ៗ​បែរ​ឆ្ពោះទៅ​មហាសាល​មួយ​ជា​កន្លែង​ធ្វើ​សមាជ​ចាប់តាំងពី​ថ្ងៃ​ទី​១៨ កក្កដា ទៅ ។

អ្នក​ថតរូប​លោក SPENCER TUNICK បញ្ជាក់​ថា លោក​ថតរូប​នារី​ស្រាត​ទាំងនេះ​នា​ព្រឹក​ព្រលឹម​ក្នុង​ដី​កម្មសិទ្ធិឯកជន​មួយ ។ លោក​ថា «​បង្ហាញខ្លួន​មនុស្ស​ស្រាត​ជា​សាធា​រណៈ ​គឺ​ខុសច្បាប់ តែ​ផ្ទុយ​ទៅ​វិញ លោក​អ្នក​ដើរ​លេង​ជាមួយ​ការ​កាន់​កាំភ្លើង​ដោយ​ពុំ​មានការ​បារម្ភ ។ ខ្ញុំ​មើលឃើញ​រឿង​នេះ​វា​ពុំ​សូវ​សមសោះ​» ។ ខ្ញុំ​មានកូន​ស្រី​២​នាក់ និង​ប្រពន្ធ​មួយ ហើយ​ខ្ញុំ​ពុំ​សប្បាយចិត្ត​ចំពោះ​វោហា​សាស្ត្រ​ដែល​ចងកំហឹង​ប្រឆាំង​នារី និង​បណ្តា​ជនជាតិភាគតិច​ក្នុង​គណបក្ស​សាធារណរដ្ឋ ។ ខ្ញុំ​ពុំ​សប្បាយ​ចិត្តនឹង​បោះ​ឆ្នោត​ឱ្យ ហើយ​ខ្ញុំ​យល់​ថា ចាំបាច់​ត្រូវធ្វើ​អ្វីមួយ​ដើម្បី​ប្រឆាំង​នឹង​និន្នាការ​ឆ្កួត​ឡប់​បែប​នេះ ។

កាលពី​ដំណាច់ខែ​មិថុនា អ្នក​ថតរូប​នោះ​អាច​ប្រមូល​នារី​ដល់​ទៅ​ជាង​៦.០០០​នាក់ ស្រាត​ថត​នៅ​មុខ​សភា​កូ​ឡុំ​ប៊ី ក្រុង​បូ​ហ្គោ​តា ដើម្បី​បញ្ជូន​សារ​សន្តិភាព​មួយ​ក្នុង​ប្រទេស​នេះ ដែល​ហែកហួរ​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​រយៈពេល​ដល់​ជាង​កន្លះ​សតវត្ស ៕